ជើងខ្លាំង ធន មករា ប្រកួតចាញ់ថៃដាច់តែម្តង

0
99

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៩មិថុនាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាធន មករាប្រកួតចាញ់អ្នកប្រដាល់ថៃធៀប កៅ(Theap Kao)ដោយពិន្ទុដាច់តែម្ដង ។

នៅក្នុងការប្រកួត៥ទឹកនោះមករាវាយសម្រុកនិងវ៉ៃចេញបានច្រើនតែការវ៉ៃចេញរបស់គេមិនសូវចំគោលដៅឡើយមិនតែប៉ុណ្ណោះអ្នកប្រដាល់កម្ពុជារូបនេះត្រូអ្នកប្រដាល់ថៃកាច់ឲ្យដួលលើសង្វៀនជាញឹកញាប់ទៀផង ។ការប្រកួត៥ទឹកស្ថិតក្នុងស្ថានភាពតឹងតែងក៏ពិតមែនតែក្នុងចំណោមចៅក្រម៥រូបមាន៤រូបផ្ដល់ពិន្ទុឲ្យធៀប កៅឈ្នះគឺមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យធន មករាឈ្នះ ។

មករាទើបតែដណ្ដើមបានពានរង្វាន់ជើងឯកពីការប្រកួតទម្ងន់៥៧គីឡូក្រាមនៅស្ថាននីយ៍ទូរទស្សន៍មួយតែពេលនេះក្នុងព្រឹត្តិការណ៍នេះការប្រកួតដំបូងរបស់គេជួបបរាជ័យទៅវិញ ។

Facebook Comments