ជើងចាស់វ៉ែន សុវណ្ណ សុំឡើងប៉ះជនជាតិជប៉ុនម្តង

0
115

ភ្នំពេញ: អ្នកប្រដាល់ជើងចាស់វ៉ែន សុវណ្ណក្លិបកងកេងកីឡាខេត្តបាត់ដំបងត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជប៉ុនតាកាយ៉ា(Ta Kaya)លើសង្វៀបBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី ១០ខែមិថុនានេះ ។

សុវណ្ណជាអ្នកប្រដាល់ដែលមានស្នៀតកណ្ដាប់ដៃល្អវ៉ៃចេញធ្ងន់តែគេមានវ័យច្រើនហើយ ។ អ្នកប្រដាល់រូបនេះអតីតកាលរបស់គេអស្ចារ្យណាស់តែបន្ទាប់ពីគេមានវ័យច្រើន និង មិនសូវមានឱកាសបានឡើងសង្វៀនប្រកួតនោះកម្លាំង និងបច្ចេកទេសរបស់គេធ្លាក់ចុះតែម្ដង ។ សុវណ្ណមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦៨ដង ចាញ់ ២០ដង និងស្មើពិន្ទុ៣ដង ។

ចំពោះអ្នកប្រដាល់ជប៉ុនតា កាយ៉ានេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ មិនមាននរណាម្នាក់ដឹងថាអ្នកប្រដាល់ជប៉ុនរូបនេះមានសមត្ថភាពប៉ុណ្ណានោះទេ ។ គេហ្វឹកហាត់នៅប្រទេសថៃគេមានប្រវត្តិប្រកួតចំនួន៤៣ដង ឈ្នះ៣៤ដង និង ចាញ់៩ដង ។

ជំនួបមួយនេះទំនងជាវ៉ែន សុវណ្ណមានឱកាសឈ្នះច្រើនជាងហើយមើលទៅ ។ តែបើតាមលោកThan Vallek ដែលជាគ្រូបង្វឹករបស់ថៃនោះថាអ្នកប្រដាល់ជប៉ុននេះគេទើបតែហ្វឹកហាត់ប៉ុណ្ណោះ ។គេហាត់រយៈពេលខ្លីមែនតែមានការរីកចម្រើនគ្រាន់បើ ។សុវណ្ណមិនទាន់ប្រាកដថានឹងឈ្នះអ្នកប្រដាល់ជប៉ុនរូបនេះឡើយ ។

Facebook Comments
Loading...