ឈ្មូញរកស៉ីឈើ ឈ្មោះ ស្រស់ គ្មានសមត្ថកិច្ចណាហ៊ានចុះបង្រ្កាបឡើយ

0
194

ខេត្តមណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើរបស់ឈ្មួញឈ្មោះស្រស ចំនួន៣គ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអានាធិបតេយ្យ យកទៅទំលាក់ទុកនៅក្រោយផ្ទះ ដើម្បីដឹកជញ្ជូនបន្តនឹងម៉ូតូកែឆ្នៃយកទៅលក់អោយឈ្មួញវៀតណាម សមត្ថកិច្ចបានលួចបង្ហើបឲ្យដឹងថា គ្មានសមត្ថកិច្ច និងមន្រ្តីជំនាញ ណាហ៊ានចាប់បង្រ្កាបឡើយ ដោយសារឈ្មួញរូបនេះមិនខ្លាចញញើត សមត្ថកិច្ច និងមន្រ្តីជំនាញដឹកឈើទាំងថ្ងៃទាំងយប់រត់លើដងផ្លូវជាតិលេខ76A កាត់មុខស្នាក់ការសមត្ថកិច្ច និងមន្រ្តីជំនាញមួយចំនួននៅក្នុងស្រុកកែវសីមា។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ពេលរថយន្តដឹកឈើរបស់ឈ្មោះស្រស ធ្វើការចរាចរណ៍ដឹកបទល្មើសព្រៃឈើ សមត្ថកិច្ច និងមន្រ្តីជំនាញមួយចំនួនបានតាមប្រមាញ់ចាប់បង្រ្កាបដែរ តែចាប់មិនបានដោយសារឈ្មួញរូបនេះបានយករថយន្តហាយឡែនឌ័របស់ខ្លួនមកបិទពីមុខធ្វើអោយរថយន្តរបស់សមត្ថកិច្ច និងមន្រ្តីជំនាញហ្វាមិនរួច ទុកឱកាសឲ្យរថយន្តសាំយ៉ុងដឹកឈើរបស់ខ្លួនបានទៅដល់គោលដៅបានដោយសុវត្ថិភាពតែម្តង។

សមត្ថកិច្ចដដែលបានបន្តែមទៀតថា នៅពេលដែលតាមប្រមាញ់រថយន្តដឹកឈើរបស់ឈ្មោះ ស្រស់ ម្តងៗរថយន្តរបស់សមត្ថកិច្ច និងមន្រ្តីជំនាញរងនូវការខូចខាតដោយសាររថយន្តដឹកឈើរបស់ឈ្មោះ ស្រស់ បើកមកកៀរថយន្តរបស់សមត្ថកិច្ច។

បើតាមការលើកឡើងរបស់ពលរដ្ឋរស់នៅក្នុងស្រុកកែវសីមាសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បើសមត្ថកិច្ច និងមន្រ្តីជំនាញសហការគ្នាបង្រ្កាប ទោះបីរថយន្តដឹកឈើរត់ទៅដល់ក្រហែងណាក៏ចាប់មិនបានដែរ តែបើមន្រ្តីជំនាញ និងសមត្ថកិច្ចមួយចំនួនបានឃុបឃិតជាមួយអ្នករកស៉ីបទល្មើសព្រៃឈើឈ្មោះស្រស់ ទោះនៅជិតបង្កើយក៏ចាប់មិនបានដែរ។

ពលរដ្ឋស្នើដល់អាជ្ញាធរខេត្ត សមត្ថកិច្ចខេត្ត និងមន្រ្តីជំនាញខេត្តមណ្ឌលគិរី សូមមានវិធានការបង្រ្កាបរថយន្តរបស់ឈ្មោះ ស្រស់ បើមិនដូចឆ្នោះឈ្មួញរូបនេះនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើ ដោយមិនខ្លាចញញើតទៅនឹងសំណាញ់ច្បាប់ឡើយ៕​ ដោយ(មនោរម្យ)

Facebook Comments
Loading...