សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចបញ្ឈរជើងកីឡាករមួយចំនួន និងមន្រ្តីក្លឹប

0
49

ភ្នំពេញ:​ ​គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចបញ្ឈរជើងកីឡាករក្រុមព្រះខ័នរាជ៨រូបក្នុងនោះមានមួយរូបជាមន្ត្រីនិងអ្នកការប្រកួតមួយរូបពីបទធ្វេសប្រហែស ។

សូមបញ្ជាក់ថាការជួបគ្នាពីសប្ដាហ៍មុនរវាងក្រុមព្រះខ័នរាជស្វារៀងជាមួយក្រុមក្រសួងការពារជាតិ កាលពីថ្ងៃទី៣មិថុនាពេលនេះគណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់សម្រេចសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទើបតែបានផ្សព្វផ្សាយអំពីសេចក្តីសម្រេច ដាក់ទណ្ឌកម្មលើកីឡាកររបស់ស្វាយរៀងដូចខាងក្រោមគឺ កីឡាករ នុប តុលា ព្យួរ ២ប្រកួតនិងពិន័យជាប្រាក់ ៥០ម៉ឺនរៀល, សឿយ វិសាល ព្យួរ ៤ប្រកួតនិងពិន័យ ៥០ម៉ឺនរៀល ចំណែកឯ ហ៊ុយ ផល្លីន, អោម ឧត្តម, សុក សំណាង, អាំ សុវណ្ណរ៉ាត់, សារ៉េត គ្រីយ៉ា ព្រមទាំងមន្ត្រីក្លឹប សួន ធួន ត្រូវព្យួរចំនួន ៣ខែ និងពិន័យ ៥០ម៉ឺនរៀល ។​ជាមួយគ្នានេះ ក្លឹបព្រះខ័នរាជស្វាយរៀង ក៏ត្រូវបានពិន័យមិនឱ្យមានទស្សនិកជនចូលមើលចំនួន ១ប្រកួត រួមទាំងប្រាក់ ២លានរៀលផងដែរ ពីបទធ្វេសប្រហែសធ្ងន់ធ្ងរ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ។

ចំពោះក្លឹបក្រសួងការពារជាតិវិញ ក៏រងទណ្ឌកម្មដែរដោយកីឡាករ Yudai Ogawa ព្យួរ ១ប្រកួត រីឯកីឡាករកូរ៉េខាងត្បូង Song Chihoon ដែលត្រូវបានក្រុមទ័ពសម្រេចផ្តាច់កិច្ចសន្យាទៅហើយនោះក៏ត្រូវរងពិន័យ ២ប្រកួត ស្របពេលដែលមន្ត្រីក្លឹប ឡេង ណារិន ព្យួរចំនួន​ ៣ខែ និងពិន័យ ៥០ម៉ឺនរៀល ចំណែលលោក ភា សុភក្ត្រា ទទួលបានលិខិតព្រមានលើកចុងក្រោយ បន្ទាប់ពីបានបំពានសេចក្តីសម្រេចរបស់គណៈកម្មការវិន័យរួចមក ។

ជាមួយនឹងដាក់ទណ្ឌកម្មនេះលោករិទ្ធ ឌីកាដែលជានាយកបច្ចេកទេសក្រុមព្រះខ័នរាជស្វាយរៀងបានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា«អ្នកប្រព្រឹត្តខុស ខ្ញុំទទួលខុសតែអ្នកដែលទៅទប់កុំឲ្យឈ្លោះ វៃ គ្នា បែរជាទទួលកំហុសធ្ងន់ដែរ ។ ខ្ញុំមិនកាន់ជើងអ្នកដែលខុសទេ តែសូមមេត្តាតាមដានឡើងវិញ ឬ អាចសាកសួរកីឡាករខាងទ័ព ថាអ្នកណាធ្វើ ហើយអ្នកណាទប់កុំអោយមានរឿង»។

Facebook Comments