បាតុករវៀតណាមប៉ះទង្គិចជាមួយប៉ូលីសនៅតំបន់សេដ្ឋកិច្ចពិសេសថ្មី

0
106

កាលពីម្សិលមិញនេះ ប៉ូលីសវៀតណាមបានចាប់ខ្លួនបាតុកររាប់សិបនាក់នៅក្នុងទីក្រុងហាណូយនិង បានបញ្ឈបមិនឲ្យមានបាតុកម្មនៅទីក្រុងមួយចំនួនទៀតនៅក្នុងប្រទេសវៀតណាមកម្មុយនីស្តមួយនេះ។ ពួកបាតុករបានកាន់ផ្ទាំងបដារធំៗដោយមានសរសេរពាក្យស្លោកថា៖មិនត្រូវជួលដីទៅឲ្យចិន ទេទោះបីតែមួយថ្ងៃក៏ដោយ។

ពួកបាតុករសង្សយ័ថា រដ្ឋាភិបាលបានសម្រេចជួលដីនៅតំបន់សេដ្ឋកិច្ចចំនួន៣ នៅបណ្តាខេត្តភាគអីសាន ភាគអគ្នេយ៍និងភាគខាងលិចប្រទេសទៅឲ្យវិនិយោគគិនចិន។ អ្វីដែលពួកបាតុករព្រួយបារម្ភនោះ គឺថាច្បាប់របស់ប្រទេសវៀតណាមបានអនុញ្ញាតិឲ្យវិនិយោគិនបរទេសអាចកាន់កាប់ដីធ្វើអាជីវកម្មរហូតដល់៩៩ឆ្នាំ។

ពួកគេភយ័ព្រួយថា វិនិយោគិនចិនអាចនឹងត្រួតត្រា ទៅលើកោះVan Don ក្បែរតំបន់ព្រំដែនដែលមានជម្លោះជាមួយវៀតណាមទៀតផង៕

Facebook Comments