អ្នកណាកំពុងគ្រប់គ្រងកូរ៉េខាងជើងនៅពេលអវត្តមានលោកគីម ជុងអ៊ុន??

0
82

តាមកាសែតKorea Timesបានផ្សាយឲ្យដឹងថា ក្នុងពេលដែលលោកគីម ជុងអ៊ុនកំពុងចូលរួមនៅក្នុ ងកិច្ចប្រជុំកំពូលនៅប្រទេសសឹង្ហបុរីនេះអ្នកដែលកំពុងមើលការខុសត្រូវនៅក្នុងប្រទេសកូរ៉េខាងជើង គឺលោក Choe Ryong-haeដែលគេជឿថាជននេះគឺជាដៃស្តាំ និងជាមនុស្សដ៏ជាទុកចិត្តបំផុតរបស់ លោកគីម។

លោកនឹងត្រូវស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាងរហូតទាល់តែលោកគីម ជុងអ៊ុនត្រឡប់មកពី ប្រទេសសឹង្ហបុរីវិញ។ លោកChoe គឺជាអនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលករកូរ៉េ គឺជាឥស្ស រជនដែលគ្រប់គ្រងប្រទេសកូរ៉េក្នុងពេលអវត្តមានលោកគីម។

តាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថាលោក គីមជុងអ៊ុនមានការព្រួយបារម្ភខ្លាចក្រែងមាន រដ្ឋប្រហារយោធាណាមួយកើតឡើងក្នុងពេលអវត្តមានរបស់គាត់ដែលចាំបាច់ត្រូវរកមនុស្សជាទុកចិត្តដើម្បីមើលការខុសត្រូវជំនួស។

បើទោះបីលោកគីមជាមនុស្សល្បីល្បាញខាងគ្រប់គ្រងអំណាចដោយអំពើផ្តាច់ការហួសព្រំដែន ប៉ុន្តែ គាត់ត្រូវបានគេជឿថា មានការព្រួយបារម្ភខ្លាចបាត់បង់អំណាច បន្ទាប់ពីការសម្លាប់ឥស្សរជនសំខាន់ៗក្នុងពេលគាត់ឡើងកាន់អំណាចកាលពីឆ្នាំ២០១១ដែលក្នុងនោះរួមមានបង្កើតរបស់គាត់លោកគីម ជុងណាម និងឪពុកមាសាច់ថ្លៃលោក ចាងសុងថេក ជាដើម៕

Facebook Comments