លោកសង្ឈប្រកាន់តឹងនៅមីយ៉ាន់ម៉ាតវ៉ាប្រឆាំងនឹងការរារាំងបិទហ្វេសប៊ុក

0
80

តាមBBCបានផ្សាយឲ្យដឹងថា លោកសង្ឈប្រកាន់តឹងរ៉ឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងតវ៉ាប្រឆាំងតប ទៅវិញចំពោះរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលហាមប្រាមលែងឲ្យប្រើប្រាស់ហ្វេសប៊ុក។ ព្រះសង្ឈទាំងនោះបានប្តេជ្ញាថា លោកនៅតែប្រើប្រាស់បណ្តាញសង្គមនេះដដែលដើម្បីនិយាយប្រាប់ការពិតដល់ មនុស្សគ្រប់គ្នា។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ បន្ទាប់ពីបណ្តាញព៍ត៌សង្គមដ៏មាន ប្រជាប្រិយ៍មួយនេះត្រូវបានរឹតបន្តឹងក្នុងការប្រើប្រាស់សម្រាប់មន្ត្រីសង្ឃជាតិនិយមជ្រុលមួយចំនួនបានប្រើប្រាស់វា ក្នុងការបង្ហោះសារបង្ករគំនុំជាតិសាសន៍ឲ្យមានការស្អប់ខ្ពើមជនជាតិរ៉ូហ៊ីងយ៉ា។

មន្ត្រីអង្គការសហប្រជាជាតិបានដែលបាននិងកំពុងស៊ើបអង្កេត ទៅលើករណីនៃអំពើប្រល័យពូជសាសន៍​ជនមូស្លឹម​រ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ហ្វេសប៊ុក គឺជាប្រភពព័ត៌មាន ឃោសនាមួយរួមចំណែកដល់ការបង្កើតឲ្យមានអំពើសម្លាប់រង្គាលនេះ។ អំពើឃោរឃៅនេះបានធ្វើឲ្យ ជនជាតិរ៉ូហ៊ីងយ៉ា៧០០ ០០០នាក់ភៀសខ្លួនចេញពីប្រទេស ទៅកាន់ប្រទេសបង់ក្លាដេសកាលពីខែ សីហាឆ្នាំ២០១៧កន្លងទៅនេះ៕

Facebook Comments