រដ្ឋាភិបាលអណត្តិក្រោយនឹងចាត់វិធានការបញ្ចុះអត្រាការប្រាក់បន្ថែមទៀត!!

295

ភ្នំពេញ៖ លោកវង្សីវិស្សុតរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានអះអាងនៅថ្ងៃទី៩មិថុនានេះថារាជរដ្ឋាភិបាលនីតិកាលទី៦នឹងដាក់ចេញនូវវិធានការចាំបាច់មួយចំនួនបន្ថែមទៀតដើម្បីធ្វើឱ្យអត្រាការប្រាក់សព្វថ្ងៃនេះកាន់តែចុះ ទាបជាបន្តទៀត។

រដ្ឋលេខាធិការវង្សីវិស្សុតក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នក្នុងការខ្ចីប្រាក់​ពីស្ថាប័នមីក្រូហិរញ្ញវត្ថុពិសេ សត្រូវចេះប្រើប្រាស់កម្ចីនេះឱ្យបានត្រឹមត្រូវដើម្បីបងប្អូនអាចមានលទ្ធភាពសងបំណុលវិញនិងសូមកុំជឿការឃោសនាកុហកភូតភរ បោកប្រាស់របស់ជនណាដែលថា នឹងលុបបំ ណុលជូនបងប្អូនឱ្យ សោះព្រោះនៅក្នុងពិភពលោកនេះមិនមានប្រទេសណាមួយ អាចធ្វើរបៀបនេះបានទេក្រៅពីការដាះស្រាយតាមវិធានការខាងសេដ្ឋកិច្ច។

គួរបញ្ជាក់ថាអត្រាការប្រាក់សព្វថ្ងៃគឺ១៨ភាគរយក្នុង១ឆ្នាំក្រោយពីរដ្ឋាភិបាលដាក់កំហឹតដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុមក។

Loading...