ដូណាល់ត្រាំ និង គីម ជុងអ៊ុន ក្លែងក្លាយ បង្ហាញខ្លួននៅសាំងហ្គាពួរ!

0
67

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថាលោកDennis Alanតន្ត្រីករជនជាតិអាមេរិចកាំងអាយុ៦៧ឆ្នាំ ដែលមានមុខមាត់ដូចលោកប្រធានាធិបតីដូណាល់ត្រាំ និងបុរសជនជាតិអូស្រ្តាលីកាត់ ចិនហុងកុង អាយុ៣៧ឆ្នាំមានឈ្មោះHoward X ដែលមានមុខមាត់ដូចលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបង្ហាញនៅសាំ​ងហ្គាពួរព្រមគ្នា កាលពីថ្ងៃសុក្រទី៨មិថុនានេះដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន នៅពេលបុរសពីរនាក់នេះទៅដដើរលេងនៅសួនកំសាន្តMerlion Park.។

លោកHoward Xត្រូវបានប៉ូលីសសាំងហ្គាពួរឃាត់ខ្លួននិងសួរច​ម្លើ​យ រយះពេល២ម៉ោងនៅព្រលានយន្តហោះ ពេលគាត់បានមកដល់សាំងហ្គាពួរ។

លោកប្រធានាធិបតីដូណាល់ត្រាំ និងលោកគីម ជុងអ៊ុន រូបមែនទែ ននឹងធ្វើដំណើរមកដល់សាំងហ្គាពួរនៅថ្ងៃអាទឹត្យនេះហើយ។

Facebook Comments