ទីនេះហើយដែលលោក ត្រាំ ជួប គីមជុនអ៊ុន

0
119

សេតវិមាននៃសហរដ្ឋអាមេរិចបានប្រកាសអោយដឹងថាកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីដូណាល់ ត្រាំនិងមេដឹកនាំកូរ៉េខាង ជើ​ង​គីម ជុនអ៊ុន នឹងរៀបចំធ្វើឡើងនៅសណ្ឋាគារCapella Hotel លើកោះ Sentosa Island.នាថ្ងៃទី១២មិថុនានេះ។

BBCបានផ្សាយអោយដឹងថាកោះសង់តូហ្សា គឺជាកោះមួយក្នុងចំណោ មកោះចំនួន៦៣របស់សាំងហ្គាពួរស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកន្លែងសំខាន់នៃប្រទេសនិងមានទំហំផ្ទៃដីចំនួន៥០០ហិចតា។ កោះនេះជាទីតាំងកាស៊ីណូ ជាResortដ៏ប្រណិត មានកំពង់ផែផ្ទាល់ខ្លួន មានទីលានវាយកូនគោលដ៏ត្រកាល តែទីនេះមានប្រវត្តសាស្រ្តដ៏ជូរចត់គឺជាទីសង្រ្គាមបង្ហូរឈាមនិងជាទីឆក់ប្កន់ដ៏សាហាវកាលពីអតីត។

Facebook Comments