បាញ់សម្លាប់ឆៅៗ!! សុំត្រូវរ៉ូវគ្នាវិញជាមួយសង្សារ តែនាងមិនព្រម (មានវីដេអូ)

0
47

ហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្ត នារីវ័យក្មេងជានិស្សិតជនជាតិថៃម្នាក់ ត្រូវបានអតីតមិត្តប្រុសរបស់ខ្លួន ដកកាំភ្លើងបាញ់ប្រហារ ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយខឹងសុំត្រូវរ៉ូវគ្នាវិញតែនាងបដិសេធមិនព្រម។

ជនសង្ស័យជាអតីតមិត្តប្រុសមានឈ្មោះ Pukkapong Chittarom មានអាយុ ២៤ឆ្នាំ​ ចំណែកឯនារីរងគ្រោះជាសង្សារវិញ មានឈ្មោះ Nachareeya Thaprajit អាយុ ២១ឆ្នាំ ។ ពួកគេទាំងពីរមានបញ្ហាទាស់ទែងជាមួយគ្នា រហូតធ្វើឲ្យខាងស្រីសុំបែក ខណៈខាងប្រុសសុំសម្របសម្រួលត្រូវរ៉ូវគ្នាវិញ តែនាងប្រកែក។

ប្រភពដដែលបន្តថា នៅម៉ោងខ្ទង់ប្រហែលជា ១១និង៣០នាទីថ្ងៃត្រង់នោះ ក៏ស្រាប់តែប្រទះឃើញអតីតមិត្តប្រុសរបស់នាង កំពុងតែឈររង់ចាំនាងនៅខាងក្រៅផ្ទះ ។ មិត្តប្រុសរបស់នាង ក៏បានដកកាំភ្លើងបាញ់ប្រហារនាង ចំដើមទ្រូងបណ្តាលឲ្យដួលដេកនឹងដី ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ហើយជនសង្ស័យក៏យកកាំភ្លើងភ្ជង់បាញ់មាត់ខ្លួនឯង ប៉ងធ្វើអត្តឃាតតាមក្រោយ។ ប៉ុន្តែចៃដន្យបែរជាមិនស្លាប់ គ្រាន់តែបណ្តាលឲ្យធ្លុះថ្ពាល់ រងរបួសធ្ងន់តែប៉ុណ្ណោះ។

Facebook Comments