សហព័ន្ធ​ចេញ​ពិន័យ​កីឡាករ និង​មន្ត្រី​ដែល​ចូល​រួម​វាយ​តប់​គ្នា​ថ្ងៃ​មុន​ហើយ

0
63

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ចេញ​សេចក្ដី​ប្រកាស​ពិន័យ​ជា​ផ្លូវការ​ហើយ សម្រាប់​កីឡាករ និង​មន្ត្រី បុគ្គលិក ​ដែល​ចូលរួម​ការ​វាយ​តប់​គ្នា រវាង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​ក្រសួង​ការពារ​ជាតិ។ ខាង​ក្រោម​នេះ ​ជា​ការ​ពិន័យ​របស់​សហព័ន្ធ៖

១ ​កីឡាករ Song Chihoon ​ពិន័យ​២​ប្រកួត

២ ​កីឡាករ Yudai ​ពិន័យ​១​ប្រកួត

៣ ​មន្ត្រី​ខាង​ក្រសួង​ការពារ​ជាតិ ​ឡេង ណារិន ​៣​ខែ ​និង​ទឹក​ប្រាក់​៥​សែន​រៀល

៤ ​កីឡាករ សុក សំណាង ​មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល

៥ កីឡាករ អាំ សុវណ្ណារ៉ាត់ ​មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល

៦ សារ៉េត គ្រីយ៉ា មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល

៧ លោក សួន ធួន គ្រូ​ជំនួយ​ស្វាយ​រៀង ពិន័យ​​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល

៨ កីឡាករ ហ៊ុយផល្លីន មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល

៩ កីឡាករ សឿយ វិសាល ​ពិន័យ​៤​ប្រកួត និង​ទឹក​ប្រាក់ ៥​សែន​រៀល

១០ កីឡាករ អោម ឧត្តម មិន​ឱ្យ​លេង​៣​ខែ ​និង​ជា​ប្រាក់​៥​សែន​រៀល​

១១​ កីឡាករ ណុប តុលា មិន​ឱ្យ​លេង​២​ប្រកួត ​និង​ជា​ប្រាក់​៥​សែន​រៀល​

១២ ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ត្រូវ​ពិន័យ​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​មើល​ការ​ប្រកួត ១​ប្រកួត និងទឹកប្រាក់២លានរៀល

១៣ ព្រមាន លោក ភា សុភក្ត្រា ​ដែល​មិន​គោរព​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​

Facebook Comments