Sergio Ramos អ្នកឯងកំពុងលេងក្បាច់ហែលទឹក ឬក្បាច់ការ៉ាតេ??

0
416

តាមChanel News Asiaបានផ្សាយឲ្យដឹងថា កន្លងទៅនេះប្រជាជនអេហ្សីបបានហៅ Ramosថា ជាអាសត្វឆ្កែ  ប៉ុន្តែពេលនេះអ្នកគាំទញរជនជាតិចិនបានហៅRamosថា ជាឃាតក ឬជាលោកគ្រូកា រ៉ាតេដូដោយសារតែគាត់បានបញ្ចេញមួយក្បាច់យ៉ាងសាហាវដាក់ទៅលើមូហាម៉េត សាឡាស់កីឡាកអេហ្ស៊ីប និងជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់លីវើភូលក្នុងពេលប្រកួតដណ្តើមពានរង្វាន់ផ្តាច់ព្រត្រ័ ឆេមពានលីកជាមួយរៀលម៉ាឌ្រីត។

នៅក្នុងប្រទេសចិន គេបានដាក់ងារឲ្យខ្សែការពារកណ្តាលរូបនេះ ថា ស្តេចទឹកដោយសារតែសក់គាត់មើលទៅរអិលដូចលាបប្រេង។ ប៉ុន្តែ១០ថ្ងៃក្រោយពីការប្រកួតឆេមពានលីកបានបញ្ចប់ទៅ ហើយដែលនៅក្នុងការប្រកួតនោះគេមើលឃើញថាRamos មានចេតនា ធ្វើឲ្យសាឡាសដួលទាំងជំហរនោះ បណ្តាញសង្គមនៅក្នុងប្រទេសចិនបានវាយប្រហារកីឡាកររូប នេះយ៉ាងចាស់ដៃដោយហៅគាត់ថា Ramos គឺជាប្រធានក្រុមសឹកចំបាំងរបស់​ម៉ាឌ្រីត។

អ្នកខ្លះទៀត បានហៅគាត់ថាជា បងធំនៃកំពូលអ្នកលេងក្បាច់គុណ កុងហ្វូ តេក្វាន់ដូ យូដូនិងការ៉ាតេដូ។សារព័ត៌ មានចិនWeibo បានជួយបន្ថែមល្បោយឲ្យទៀតថា នៅឯវើលខាប់អាចនឹងមានកីឡាកខ្លះទៀតនឹង រងគ្រោះដោយសារកណ្តាប់ដៃពិសរបស់Sergio Ramosជាមិនខាន។

ការប៉ះទង្គិចដ៏ចម្រូងចម្រាស់រវាងRamos និងសាឡាសនៅក្នុងការប្រកួតនោះបានបណ្តាលឲ្យសាឡា សមានរបួសស្មាយ៉ាងធ្ងន់ធ្ងរ ហើយចាប់បង្ខំឲ្យរូបគាត់ដើរចេញពីទីលានទាំងទឹកភ្នែក។មានការចោទប្រកាន់ថា Ramos​​ មានចេតនាធ្វើឲ្យសាឡាសដែលជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់នេះរងរបួស ដើម្បីធ្វើឲ្យរៀលម៉ាឌ្រីតយកឈ្នះលី វើភូលហើយលើកពានឆេមពានលីកតែម្តង៕

Facebook Comments