អ៊ុំ ចំរើន អាចស្តារមុខមាត់ឡើងវិញបានទេ ?

0
131

ភ្នំពេញ: អ៊ុំ ចំរើនក្លិបតាឡីដំរីមានរិទ្ធដែលកំពុងតែលង់ក្នុងការបរាជ័យស្ទើរតែងើបមុខមិនរួចនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំងជូ លៀន(Julien)ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី៩មិថុនា។

ចំរើនជាអ្នកប្រដាល់ដ៏ចាស់វស្សាមួយរូបដែលពេលនេះអ្នកប្រដាល់រូបនេះវ៉ៃជាមួយអ្នកប្រដាល់ថៃស្ទើរតែរកគូមកប្រកួតជាមួយលែងបានទៅហើយព្រោះយកមកចំរើនសន្លប់ស្ទើរគ្រប់ការប្រកួត ។ជូ លៀនជាអ្នកប្រដាល់បារាំងហាត់នៅស្រុកថៃដែលមិនមានស្នៀតអ្វីបន្តិចសោះដើម្បីវាយគូប្រកួត ។ការប្រកួតនេះនរណាក៏ដឹងថាចំរើនឈ្នះជាស្រេចទៅហើយព្រោះជូលៀនអន់មហាសែនអន់តែម្ដង ។

អ្នកប្រដាល់កម្ពុជាមាស ច័ន្ទមានសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកេវ កងវ៉ាន(Kev Kongwan)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

អ្នកប្រដាល់កម្ពុជារូបនេះមានផ្លែល្អមួយកំប្លេរតែម្ដងគឺល្អទាំងកណ្ដាប់ដៃ កែង ជង្គង់ និង ការទាត់ចេញ ។ ច័ន្ទមានគេមានប្រវត្តិប្រកួតចំនួន១៣៧ដង ឈ្នះ ១០១ដង ចាញ់៣១ដង និងស្មើពិន្ទុ ៥ដង ។ការប្រកួតមួយនេះមិនមែនជាការងារស្រាលសម្រាប់ច័ន្ទនោះឡើយ ។

អ្នកប្រដាល់ថៃកេវ កងវ៉ានក៏មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបដែរ ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់ប្រកួតចាញ់ឃុន ឌីម៉ាក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយពិន្ទុម្ដង និង ធ្លាប់ត្រូវឌីម៉ាវ៉ៃឲ្យសន្លប់ម្ដងដែរ ។ កែងជង្គង់ កណ្ដាប់ដៃ របស់អ្នកប្រដាល់ថៃរូបនេះវ៉ៃចេញបានរហ័សណាស់ហើយការវ៉ៃចេញភាគច្រើនចំគោលដៅបានល្អទៀតផង ។

កេវ កងវ៉ានមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦២ដង ចាញ់១៥ដង និងស្មើពិន្ទុ ១ ដង ។ជំនួបមួយនេះរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាវេទនាដូចគ្នាមិនខាន ។ ជ័យជំនះបានទៅលើមាស ច័ន្ទមាន ឬ បានទៅលើអ្នកប្រដាល់ថៃកេវ កងវ៉ាន ?

Facebook Comments
Loading...