អ្នកថត អ្នកបង្ហោះរូបត្រូវ​បញ្ឈជើង ចំណែកមន្ត្រីនគរបាលដេកលង់លក់ មិនទទួលពិន័យទេ

0
1151

កំពង់ចាម៖ ស្នង​ការ​នគរបាល​ខេត្ត​កំពង់ចាម​ ​ឧត្តមសេនីយ៍​ទោ​ ឯម​ កុសល​ បាន​ចេញ​លិខិត​បង្គាប់​ការ​ ដាក់​ពិន័យ​មន្ត្រី​នគរបាល​២រូប​ គឺ​​វរសេនីយ៍​ឯក​ ​ខេង​ ស្រេង​ អធិការ​នគរបាល​ស្រុក​ចំការ​លើ​ និង​វរសេនីយ៍​ឯក ​អ៊ឹម​ ស៊ាងឌី​ ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ដែលជាអ្នកថត និងអ្នកបង្ហោះ ត្រូវបានដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក។ ចំណែកមន្ត្រីនគរបាលទាំង៣នាក់ដែលដេកក្នុងអង្គប្រជុំនោះ មិនត្រូវបានពិនិត្យនោះទេ។

ប្រភពបញ្ជាក់ថា អធិការស្រុកចំការលើជាអ្នកថត ហើយប្រធានការិយាល័យប្រឆាំងគ្រឿងញៀនគឺជាអ្នកបង្ហោះ។ ប៉ុន្តែលោកអធិការស្រុកគ្រាន់តែថត រួចបាញ់រូបចូលបណ្តាញទំនាក់ទំនង Whatsaap ទៅឲ្យលោក អុឹម ស៊ាងឌី ប្រធានការិយាល័យគ្រឿងញៀន គ្រាន់ជាការលេងសើចតែប៉ុណ្ណោះ

Facebook Comments
Loading...