បិសាចក្រហម មែនញ៉ូ ទិញបានខ្សែការពារក្មេងម្នាក់ពី Porto តម្លៃ17លានផោន

0
59

ក្លឹបបិសាចក្រហម មែនញ៉ូ បានប្រកាសជាផ្លូវការណ៍ក្នុងចុះកុងត្រាយកខ្សែការពារវ័យក្មេង Diogo Dalo អាយុទើប១៩ឆ្នាំ ពីក្លឹប Porto ក្នុងតម្លៃខ្លួន17លានផោន កិច្ចសន្យា៥ឆ្នាំ។

លោក Jose Mourinho បានិយាយថា Diogo គឺជាខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យ និងមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីក្លាយទៅជាកីឡាករដ៏អស្ចារ្យសម្រាប់ក្លិបនេះ។ Diogo នឹងមានឈ្មោះទៅលេងដំណើរទស្សនកិច្ចនៅអាមេរិកនាប៉ុុន្មានខែនាខាងមុខ។

Diogo Dalo ទើបតែជាប់ឈ្មោះលេងអោយឈុតធំរបស់ក្លឹប Porto នៅឆ្នាំនេះតែប៉ុណ្ណោះ ៕

Facebook Comments