ហួសចិត្ត!! បុរសឈរថត សេលហ្វី មុខស្រ្តីរងគ្រោះដោយសាររថយន្តបុក

0
54

ស្រ្តីជនជាតិកាណាដាម្នាក់ ត្រូវបានរងរបួសធ្ងន់ធ្ងរនៅពេលដែលត្រូវរថយន្តបុក នៅភាគខាងជើងប្រទេសអ៊ីតាលី និងត្រូវបានគ្រូពេទ្យមកជួយសង្គ្រោះ។ ប៉ុន្តែអ្វីដែលហួសចិត្តខ្លាំងនោះ គឺមានបុរសវ័យក្មេង ជនជាតិអ៊ីតាលីម្នាក់ដើរមកកន្លែងកើតហេតុ ហើយឈរថត សេលហ្វី នៅពីមុខស្រ្តីរងគ្រោះនោះ បង្កឱ្យមានកំហឹងពេលបណ្តាញសង្គម។

ក្រោយមក ប៉ូលិសបានចាប់ខ្លួនបុរសរូបនេះ និងបានស្នើអោយគេលុបរូបនេះចោលភ្លាមៗផងដែរ។ ហេតុការណ៍គ្រោះថ្នាក់រថភ្លើកបុកស្ត្រីជនជាតិកាណាដា គឺកាលពីចុងខែមុន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានកាត់ជើងម្ខាង។

Facebook Comments