តេក្វាន់ដូWTF ត្រៀមចូលរួមព្រឹត្តិការណ៍នៅប្រទេសកូរ៉េ

0
108

ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូWTF(World Taekwondo Federation)ត្រៀមបញ្ជូលគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិតេក្វាន់ដូWTFចំនួន៥០នាក់ទៅចូលរួម Taekwondo won Training Championships 2018 នៅទីក្រុងសេអ៊ូល និងទីក្រុង Muju ប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ និងបន្តការហ្វឹកហាត់បន្ថែមររួមទាំងចូលរួមការប្រកួតចំនួន២ទៀតផង។

ខេមរសហព័ន្ធតេក្វាន់ដូWTFនឹងបញ្ជូលគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិតេក្វាន់ដូ WTF ចំនួន​៥០នាក់រួមមាន លោកណឆយ យ៉ុងសុក ជាគ្រូបង្វឹក កីឡាការិនីស៊ន ស៊ីវម៉ី កីឡាការិនី ឈឿង អាលីហ្សា កីឡាករ ឈុន សុខឡុង និងកីឡាករ នី សុវណ្ណរ័ត្ន ដើម្បីចូលរួមចូលរួម Taekwondowon Training Championships 2018 ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។

បន្ទាប់មកនឹងចូលរួមការប្រកួតWorld University Taekwondowon Cham pionships Group A ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងព្រឹត្តិការណ៍មួយទៀត គឺ Jeju Korea Taekwondowon Cham pionships ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាអាស៊ី (Asian Game) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី៕

 

Facebook Comments
Loading...