មូលហេតុ ដែលនាំអោយលោក Zidane ចេញពីតំណែងគ្រូបង្ចឹក Real Madrid

0
87

ជំលោះជាមួយប្រធានក្លឹបលោក Florentino Perez ដោយសារខ្វែងគំនិតគ្នារឿងទិញដូរកីឡាករ ទើបធ្វើ​អោយ​លោក Zidane ដើរចេញពីតំណែងតែម្តង។

លោក Zidane ចង់បានកីឡាករ Hazard ពីក្លឹប Chelsea ប៉ុន្តែប្រធានក្លឹបបដិសេធមិនចង់ចំណាយលុយទិញ​នោះទេ។ មិនតែប៉ុណ្ណោះ លោក Perez បានប្រាប់ Zidane ថា លោក​ចង់​នាំ​អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ De Gea ពី​ក្លឹប Manchester United មក​ទឹក​ដី​អេស្ប៉ាញតែ Zidane បដិសេធ​ព្រោះ​តែ​បច្ចុប្បន្ន​លោក​មាន Keylor Navas ដែល​ស្ថិត​ក្នុង​ជម្រើស​ទៅ​ហើយ។

យោងតាមប្រភពពត៍មានបរទេស បានបញ្ជាក់ថា មូលហេតុតាំងពីនេះទើបធ្វើអោយ Zidane មានការអន់ចិត្ត​ជាខ្លាំង ព្រោះតែមានលូកដៃប្រធានក្លឹប ទើបលោកមិនសប្បាយចិត្ត ហើយក៏ដើរចេញពីតំណែងតែម្តង៕

Facebook Comments