ក្រសួងមហាផ្ទៃ រកបានមេដាយលើសគេ គឺសរុបទាំងអស់១៤៩គ្រឿង

0
36

ភ្នំពេញ: ការប្រកួតកីឡាជាតិលើកទី២ដែលចាប់ផ្ដើមពីថ្ងៃទី២៥ឧសភាមកនោះបានបិទការប្រកួតជាផ្លូវការនៅព្រលប់ថ្ងៃទី៤មិថុនាហើយ ។

ក្រសួងមហាផ្ទៃសម្រាប់ការប្រកួតកីឡាជាតិលើកទី២នេះបានក្លាយជាអង្គភាពខ្លាំងដោយរកបានមេដាយលើសគេគឺសរុបទាំងអស់១៤៩គ្រឿង ក្នុងនោះមេដាយមាស៨៣គ្រឿង ប្រាក់៤៣គ្រឿង និង សំរិទ្ធ២៣គ្រឿង ។ឆ្នាំ២០១៦គឺការប្រកួតកីឡាជាតិលើកទី១មហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ ២ដោបានមេដាយសរុប៥៩គ្រឿងដែលក្នុងនោះមាស២៨គ្រឿង ប្រាក់១៦គ្រឿង និង សំរិទ្ធ១៥គ្រឿង ។

រាជធានីភ្នំពេញដែលកាលប្រកួតកីឡាជាតិលើកទី១ឈរនៅលំដាប់ទី១នោះឆ្នាំនេះឈរនៅលំដាប់ទី២ដោយ បានមេដាយសរុបចំនួន១២៤គ្រឿងក្នុងនោះមាស៤២គ្រឿង ប្រាក់៣៦គ្រឿង និងសំរិទ្ធ៤៦គ្រឿង ។កាលពីប្រកួតកីឡាជាតិលើកទី១រាជធានីភ្នំពេញឈរនៅលេខ២ដោយរកបានមេដាយសរុបចំនួន១០២គ្រឿង ក្នុងនោះមាស៤១គ្រឿងប្រាក់៣៤គ្រឿង និងសំរិទ្ធ២៧គ្រឿង ។

ក្រសួងការពារជាតិរកបានមេដាយសរុបចំនួន៦៧គ្រឿងគឺមាស៣៣គ្រឿង ប្រាក់១៨គ្រឿង សំរិទ្ធ១៦គ្រឿងឈរនៅលំដាប់ទី៣ដដែល ឯ ខេត្តកណ្ដាលក៏រក្សាតំណែងនៅលំដាប់ទី៣ដដែលដែរ ។

Facebook Comments