ប៉ូលីសអាមេរិចចាប់ខ្លួនហើយវាយស្ត្រីម្នាក់ខ្ទប់ទៅនឹងដីយ៉ាងឃោរឃៅ

0
205

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បណ្តាញសង្គមបានបង្ហោះរូបភាពវីដេអូ ដោយនៅក្នុងនោះគេឃើញ មានប៉ូលីសអាមេរិច៣នាក់បានចាប់សង្កត់ក ស្ត្រីម្នាក់ឈ្មោះ Weinman សង្កត់ទៅនឹងដីខ្សាច់ហើយ វាយតប់នាងយ៉ាងសាហាវឃោរឃៅបំផុត។ ហេតុការណ៍នេះបានកើតឡើងនៅឆ្នេរខ្សាច់នៃទីក្រុង ញូស៊ែរសី នៃសហរដ្ឋអាមេរិច។

អ្នកស្រីWeinmanក្រោយពីចាប់ខ្លួនហើយត្រូវទទួលការចោទប្រកាន់ពី បទប្រើប្រាស់គ្រឿងស្រវឹងនៅលើឆ្នេរខ្សាច់ដែលច្បាប់ហាមឃាត់ហើយក៏ត្រូវចាប់ខ្លួនភ្លាម។រូបភាព នេះបង្ហាញពីភាពឃោរឃៅខ្លាំងណាស់ដែលប៉ូលីស បានប្រើទៅលើស្ត្រីរងគ្រោះម្នាក់នេះ។រូបនាង ត្រូវបានមន្ត្រីប៉ូលីសម្នាក់ ឡើងជិះសង្កត់់ពីលើ ។ ប៉ូលីសម្នាក់ទៀត បានវាយតប់ទៅលើរូបនាង។ បន្ទាប់មកមន្ត្រីប៉ូលីសនោះបានចាប់ជើងនាងបត់ទៅក្រោយ និងខ្វែងក ជើងនាងបញ្ចូលគ្នា។

ពួកសាក្សីបានននិយាយថាពេលនោះគេលឺសម្លេងនាងស្រែកឲ្យគេជួយ និងសុំឲ្យប៉ូលីសបញ្ឈប់ការ ធ្វើបាបនាងតទៅទៀត ។នេះជាអំពើដ៏ស្មោកគ្រោកមួយដែលប្រព្រឹត្តដោយប៉ូលីសអាមេរិច។តើពួក សិទ្ធមនុស្សនៅឯណា ??

Facebook Comments
Loading...