ខេត្តត្បូងឃ្មំបានលេខ១ ផ្នែក កីឡាតេក្វាន់ដូ ក្នុងការប្រកួតកីឡាជាតិលើកទី២

24906

ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF (International Taekwondo Federation)ដែលជាតេក្វាន់ដូស្ទីកូរេខាងជើងនិ ងលោកហ៊ុនសាមុតប្រធាននាយកដ្ឋានកីឡានិងជាសមាជិករបស់អនុគណៈកម្មបើកបិទការប្រកួតបានអញ្ជើញចូលរួមប្រគល់ជ័យលាភីនិងមេដាយដល់កីឡាករ-កីឡាការិនីនៃក្នុងឳកាសបិទការប្រកួតកីឡាតេក្វាន់ដូITFនៃការប្រកួតកីឡាជាតិលើកទី២ឆ្នាំ២០១៨នៅអាគារប៊ូយ៉ុងក្នុងពហុកីឡដ្ឋានជាតិ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ។

សម្រាប់លទ្ធផលចំណាត់ថ្នាក់ខេត្តត្បូងឃ្មុំដណ្តើមមេដាយសរុប៨គ្រឿង (មាស៤ ប្រាក់២ សំរឹទ្ធ២) ខេត្តស្ទឹងត្រែងសរុប ៦គ្រឿង ( មាស ៤ សំរឹទ្ធ ២) ខេត្តតាកែវ មេដាយសរុប ១១គ្រឿង (មាស៣ ប្រាក់ ៥ សំរឹទ្ធ៣) រាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ៤ មេដាយសរុប៩ គ្រឿង (មាស ៣ ប្រាក់៤ សំរឹទ្ធ២)។

ខេត្តព្រៈវិហារ ចំណាត់ថ្នាក់លេខ៥ មេដាយសរុប ៦គ្រឿង (មាស ២ប្រាក់ ៣សំរឹទ្ធ១ ) ខេត្តកំពង់ស្ពឺ ចំណាត់ថ្នាក់លេខ ៦ មេដាយសរុប ១០គ្រឿង ( មាស២ ប្រាក់២ សំរឹទ្ធ៦) ខេត្តកោះកុង ចំណាត់ថ្នាក់លេខ៧ មេដាយសរុប៤គ្រឿង (មាស ២ ប្រាក់ ១ សំរឹទ្ធ១) ខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ៨ មេដាយសរុប៥ (មាស ១ប្រាក់ ១សំរឹទ្ធ៣ )។

ចំពោះខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ៩ មេដាយសរុប ២គ្រឿង (មាស១ សំរឹទ្ធ១) ខេត្តកណ្តាល ចំណាត់ថ្នាក់លេខ១០ មេដាយសរុប ១០គ្រឿង (ប្រាក់៣ សំរឹទ្ធ៧) និងខេត្តបន្ទាយមានជ័យ ចំណាត់ថ្នាក់លេខ១១ សរុប ៨គ្រឿង (ប្រាក់១ សំរឹទ្ធ៧) ៕

Loading...

Loading...