ទៀតហើយ…!បុរសម្នាក់ត្រូវបានគេសំលាប់ហើយយកមកផ្លុងចោលនៅទំនប់៩៤ក្នុងស្រុកកណ្ដាលស្ទឹង..!

23277

កណ្ដាល៖ សាកសពបុរសម្នាក់ត្រូវបានគេយកមកផ្លុងចោលនៅកនុងព្រែកក្បែរទំនប់៩៤ដែលស្ថិតនៅក្នុងភូមិប្រាសាទឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។

ប្រភពពីរសមត្ថកិច្ចបានប្រាប់ភ្នាក់ងារអោយថា ៖
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណភេទប្រុស អាយុ ចន្លោះ ៣០-៤០ ឆ្នាំហើយសមត្ថកិច្ច បានបង្កើតគណពកម្មការពិនិត្យរួមមាន៖កម្លាំងជំនាញខេត្ត កម្លាំងជំនាញស្រុក ប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា៖

សាកសព នៅ ប្រឡាយ ក្រោមដើមត្រស់ ត្រូវបានគ្របដោយដើមកំប្លោកនិងលបត្រី គ្របពីលើសាកសពអត់ពាក់អាវ ស្លៀកខោខៅប៊យជើងវែងពណ៌ខៀវ ស្លៀកលីអូពណ៌ខ្មៅ ស្លាប់ដេកក្បាលទៅទិសខាងត្បូង មានស្នាមបែកនៅលើចិញ្ចើមខាងឆ្វេងទំហំ ៤mx ២m មិនដល់ឆ្អឹង មានស្នាមជាំក្រោមថ្គាម ក្រោមទងត្រចៀកបាក់ឆ្អឹងថ្គាម ផ្នែកខាងឆ្វេង បែកឆ្អឹងក្បាលជង្គង់(បែកអង្គុញ) ខាងស្ដាំ ស្នាមមុតដាច់ស្មើរលើក្បាលជង្គង់ ប៉ះទង្គិចនឹងវត្ថុរឹងមុខមុត (សង្ស័យកាំបិត) សាកសពមានកំពស់១៦០m កទន់ធម្មតា នៅក្នុងហោប៉ាវអាវ មានប្រាក់ក្រដាស់ប្រាំពាន់១សន្លឹក និងក្រដាស់ប្រាំរយ ៣សន្លឹក។ ការសន្និដ្ឋាន របស់ផ្នែកជំនាញខេត្ត ស្រុក គ្រូពេទ្យពិនិត្យសាកសពជនរងគ្រោះ ស្លាប់ដោយសារករណីឃាតកម្ម។

តាមការបំភ្លឺរបស់ឈ្មោះម៉ុក ស្រីុន ភេទប្រុស បានឲ្យដឹងថានៅវេលាប្រហែល១២ថ្ងៃត្រង់ថ្ងៃទី២៩. ០៥. ២០១៨ ខ្លួននិងឈ្មោះផន ផាត បានទៅបង់ត្រីនៅចំណុចខាងលើ ពេលទៅដល់ក៏ប្រទះឃើញសាកសពនៅក្នុងប្រឡាយទំនប់៩៤ ភូមិប្រាសាទ ឃុំព្រែកស្លែង រួចរាយការណ៍មកសមត្ថកិច្ច។ ក្រោយពេលពិនិត្យរួចបានប្រគល់សព ជូនលោកមេឃុំ កប់ រង់ចាំប្រកាសរក សាច់ញ្ញាតិ មកទទួលយក។

សូមបញ្ជាក់សមត្ថកិច្ច សូមប្រកាសរកសាច់ញាតិជនរងគ្រោះខាងលើ ប្រសិនបើមានបាត់បង ប្អូន ដូចមានភិនភាគខាងលើ សូមធ្វើការទាក់ទងមក សមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរព័ត៌មាន។

គួរបញ្ជាក់ផងដែរថាករណីឃាតកម្មនៅក្នុងស្រុកកណ្ដាលស្ទឹងជាច្រើនមកហើយលោកអធិការមិនដែលបានវែកមុខឃាតករបានទេចាំមើលករណីមួយនេះទៀតតើលោកអធិការស្រុកកណ្ដាលស្ទឹងអាចរកឃាតករឃើញឫអត់?ដើម្បីរកយុត្ដិធ៌មជូនជនរងគ្រោះ៕ដោយសនសុភ័ក្ដ