Messi ចង់លេងអោយក្លឹបមួយនៅ​អាហ្សង់ទីន មុខពេលចូលនិវត្តន៍

9013

​ម្ចាស់​ពាន Ballon d’Or ៥សម័យកាល គឺកីឡាករ Lionel Messi មាន​ក្ដី​ប្រាថ្នា​ចង់​​ទៅ​លេង​នៅ​ក្លឹប​កុមារភាព​របស់​ខ្លួន Newell’s Old Boys នៅ​ពេល​អនាគត ហើយ​​​ប្រកាស​ថា Barcelona ​នឹង​ជា​ក្លឹប​តែ​មួយ​គត់​នៅ​អឺរ៉ុប​ដែលគេ​ចង់​នៅ។

Messi បានឲ្យដឹងថា ៖ “ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា នៅ​អឺរ៉ុប Barcelona នឹង​ជា​ក្លឹប​តែ​មួយ​គត់​របស់​ខ្ញុំ​។ ខ្ញុំ​តែង​និយាយ​ថា ខ្ញុំ​ចង់​ទៅ​លេង​នៅ​អាហ្សង់ទីន​នៅ​ថ្ងៃ​ណាមួយ។

សូមបញ្ជាក់ថា Messi ចូលរួម​ជាមួយ Newell’s Old Boys ស្ថិត​នៅ​ប្រទេស​អាហ្សង់ទីន​ នៅ​ពេល​មាន​អាយុ​៦ឆ្នាំ។ រស់​នៅ​ទី​នោះ​បាន​៦​ឆ្នាំ មុន​ពេល​ផ្លាស់​ទៅ Barcelona នៅ​ឆ្នាំ​២០០១។