សម្តេច ហ៊ុន សែន អបអរសាទរ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០

16775

នៅព្រឹកមិញនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការចាប់លេខរៀង គណបក្សនយោបាយទាំង២០ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។

គណបក្សប្រជនកម្ពុជា ត្រូវចាប់លេខរៀងបានលេខ ទី ២០ ដែលជាលេខងាយស្រួលចំណាំដល់ ពលរដ្ឋទូទាំងប្រទេស។ គជប នឹងដាក់បង្ហាញការបោះពុម្ពទម្រង់សន្លឹកឆ្នោតនៅពេលឆាប់ៗនេះ។

ខាងក្រោមនេះជាលេខរៀងរបស់ គណៈបក្សនយោបាយនានា ដែល(គ.ជ.ប) បានធ្វើការចាប់លេខរៀងនៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨

-លេខ១ បានទៅលើគណបក្ស «គណបក្សខ្មែររួបរួមជាតិ»
-លេខ២ បានទៅលើគណបក្ស «គណបក្សមាតុភូមិយើង»
-លេខ៣ បានទៅលើគណបក្ស «គណបក្សពន្លឺថ្មី»
-លេខ៤ បានទៅលើគណបក្ស «សញ្ជាតិកម្ពុជា»
-លេខ៥ បានទៅលើគណបក្ស «ខ្មែរក្រោក»
-លេខ៦ បានទៅលើគណបក្ស «សំបុកឃ្មុំ»
-លេខ៧ បានទៅលើគណបក្ស «ប្រជាធិបតេយ្យមូលដ្ឋាន»
-លេខ៨ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ»
-លេខ៩ បានទៅលើគណបក្ស «រស្មីខេមរា»
-លេខ១០ បានទៅលើគណបក្ស «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»
-លេខ១១ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋ»
-លេខ១២ បានទៅលើគណបក្ស «ខ្មែរឈប់ក្រ»
-លេខ១៣ បានទៅលើគណបក្ស «ហ្វ៊ុនស៊ិនប៉ិច»
-លេខ១៤ បានទៅលើគណបក្ស «ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច»
-លេខ១៥ បានទៅលើគណបក្ស «យុវជនកម្ពុជា»
-លេខ១៦ បានទៅលើគណបក្ស «ធម្មាធិបតេយ្យ»
-លេខ១៧ បានទៅលើគណបក្ស «ឆន្ទះខ្មែរ»
-លេខ១៨ បានទៅលើគណបក្ស «ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា»
-លេខ១៩ បានទៅលើគណបក្ស «ខ្មែរតែមួយ»
-លេខ២០ បានទៅលើគណបក្ស «ប្រជាជនកម្ពុជា»

អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ព្រមទាំងកូនក្មួយកម្មករកម្មការនីដែលមានជំនឿជឿជាក់ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងក្នុងអណត្តិមុនៗ និងនៅក្នុងអណត្តិនេះ ដែលមានលេខរៀងទី២០៕