តើគណៈកម្មាធិការជាតិចេញបម្រាមអ្វីខ្លះ ចំពោះប្រព័ន្ធឃោសនា?

3185

គ.ជ.ប បានចេញបម្រាមមួយចំនួនដូចខាងក្រោម៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គឺ​ត្រូវ​បាន​ហាមឃាត់​ចំពោះ​សកម្មភាព​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ខាង​ផ្នែក​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ព័ត៌មាន​មាន​ជា​អាទិ៍​៖ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើឲ្យ​មាន​ការ​ភាន់ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការបោះឆ្នោត ការផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​សំអាង​លើ​ពាក្យ​ចចាមអារ៉ាម ឬព័ត៌មាន​ដែល​ពុំ​មាន​ភ័ស្ដុតាង​បញ្ជាក់ ការប្រើប្រាស់​ភាសា​ញុះញង់ ឬ​វាយប្រហារ​ដែល​អាច​បង្ក​ភាព​គ្មាន​សណ្ដាប់ធ្នាប់ ឬ​អាច​មាន​អំពើ​ហិង្សា​

ការបោះពុម្ព​ផ្សាយ ឬ​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ដែល​បង្ក​ឲ្យ​ប៉ះពាល់​សន្ដិសុខ​ជាតិ ស្ថិរភាព នយោបាយ និង​ស្ថិរភាព​សង្គម​។ ការបញ្ចេញ​បញ្ចូល​ទស្សនៈ​ផ្ទាល់ខ្លួន ឬ​ធ្វើ​បុរេវិនិច្ឆ័យ​នៅក្នុង​ហេតុការណ៍​កំពុង​កើត​មាន​ដែល​ខ្លួន​ធ្វើ​សេចក្ដី​រាយការណ៍​

ការ​ជ្រៀតជ្រែក​ ឬ​រំខាន​ដល់​ការងារ​ចុះឈ្មោះ​បោះឆ្នោត ការបោះឆ្នោត និង​ការ​-​រាប់​សន្លឹកឆ្នោត ការផ្សព្វផ្សាយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត ការធ្វើ​សម្ភាសន៍​នៅក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត