លិខិតមិត្តអ្នកអាន៖​ ចរិតពិតរបស់ សម រង្ស៊ី គឺជាជនវង្វេងជាតិ!

5
76

(ភ្នំពេញ)៖ ចរិតពិតរបស់ សម រង្ស៊ី បានបង្ហាញឱ្យដឹងច្បាស់ថា មិនមែនជាអ្នកស្នេហាជាតិដូចមាត់ខ្លួនថាឡើយ ប៉ុន្តែជាជនក្បត់ជាតិ ក្នុងក្រសែភ្នែករបស់ពលរដ្ឋខ្មែរមួយនគរ ក្រោយជនរូបនេះ បរាជ័យក្នុងការប្រើប្រាស់មធ្យោបាយការទូត ស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ មិនបានតាមការចង់បាន។ ចរិតពិតរបស់ សម រង្ស៊ី គឺជាចរិតតពូជតពីខ្មោចឪដល់កូន!

សម សារី ជាឪមានឈ្មោះជាជនក្បត់ជាតិ រីឯសម រង្ស៊ី ជាកូនក៏ជាជនក្បត់ជាតិ បើទោះបីខិតខំប្រែក្រឡាខ្លួនពីឆ្កែចចកទៅធ្វើជាសត្វចៀមក៏ដោយ។ សម រង្ស៊ី បាននិងកំពុងតែបំផ្លាញជាតិរបស់ខ្លួន ប្រឆាំងនឹងផលប្រយោជន៍ប្រជាជន លុបបំបាត់សិទ្ធិអំណាចរបស់ពលរដ្ឋដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញតាមរយៈការញុះញង់និងបង្ខំឱ្យពលរដ្ឋ ដើរតាមគំនិតរបស់ខ្លួនមិនទៅបោះឆ្នោត និងបំផ្លាញលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងតែមានសុខភាពល្អ និងរស់រវើក។ សម រង្ស៊ី បាននិងកំពុងបាត់បង់ភាពម្ចាស់ការនៃខ្លួនឯង និងក្នុងយុទ្ធសាស្ត្រនយោបាយ ដែលកាន់តែធ្វើឱ្យទណ្ឌិត រូបនេះប្រព្រឹត្តខុសម្តង ហើយម្តងទៀត និងកាន់តែមិនអាចជួយស្រោចស្រង់រួច។

ចរិតពិតរបស់ សម រង្ស៊ី គឺយកប្រជាពលរដ្ឋខ្មែរធ្វើជាចំណាប់ខ្មាំង និងយកកម្ពុជាធ្វើជាឈ្នាន់ដើម្បី សម្រេចមហិច្ឆតារបស់ខ្លួនគឺសងសឹកគំនុំគ្រួសារ ស្តារកេរ្តិ៍ឈ្មោះឪដោយប្រែក្លាយពីជនក្បត់ជាតិ មកជាអ្នកស្នេហាជាតិ និងដើម្បីអំណាចសម្រាប់ខ្លួនឯងនិងបក្សពួក។ ដើម្បីសម្រេចមហិច្ឆតានេះ សម រង្ស៊ី ហ៊ានធ្វើ អ្វីៗទាំងអស់នៅក្រោមរូបភាពប្រជាភិថុតិ បំផ្លាញជាតិ និងប្រជាជន។ សម រង្ស៊ី បានរិះរកគ្រប់មធ្យោបាយ ទាំងអស់ដើម្បីបំផ្លាញកម្ពុជាទាំងមូល បំណាច់ខ្លួនគ្មានសមត្ថភាព និងលទ្ធភាព ក្នុងការឡើងកាន់អំណាច តាមបែបប្រជាធិបតេយ្យបាន។ សម រង្ស៊ី បានពឹងពាក់បរទេស និងសុខចិត្តលត់់ជង្គង់ឱនក្បាលចំពោះជន បរទេសដើម្បីឱ្យពួកគេជួយក្រុមខ្លួនបានសម្រេចបំណងកាន់អំណាច។

សម រង្ស៊ី បានធ្វើនយោបាយបំផ្លា ញផលប្រយោជន៍ជាតិ កម្ទេចឆ្នាំងបាយប្រជាពលរដ្ឋដោយអំពាវនាវឱ្យបរទេសកុំផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញនៅកម្ពុជា។ សម រង្ស៊ី ថែមទាំងអំពាវនាវឱ្យបរទេសដែលជាចៅហ្វាយរបស់ខ្លួនដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសកំណើតរបស់ខ្លួនថែមទៀត។ ទង្វើក្បត់ជាតិទាំងនេះគឺសម រង្ស៊ី ធ្វើឡើងដើម្បីបំផ្លាញដៃគូប្រកួតប្រជែងនយោបាយរបស់ខ្លួននិយាយឱ្យ ចំគឺសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាតែម្តង។

ចាប់តាំងពីការប្រឡូកក្នុងឆាកនយោបាយខ្មែរ សម រង្ស៊ី បានទទួលបរាជ័យគ្រប់ពេល! បរាជ័យដោយសារតែការប្រមាថ និងការស្រដីដែលគ្មានការពិត ភូតកុហក ញុះញង់បង្កើតឱ្យមានការរើសអើងស្អប់ ខ្ពើមប្រកាន់ពូជសាសន៍ និងដោយសារតែខ្វះការយល់ដឹងជារួមនូវស្ថានភាពនយោបាយ និងបំណងពិតរបស់ប្រជាជនកម្ពុជា។ សម រង្ស៊ី បានព្យាយាមលើកខ្លួនជាតួឯកក្នុងនយោបាយជាតិ តួឯកក្នុងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ខណៈអ្នកនយោបាយចាញ់ចាស់វស្សារូបនេះ បានយកប្រជាពលរដ្ឋខ្មែរស្លូតត្រង់ធ្វើជាឈ្នាន់ ដើម្បីឆ្ពោះទៅរកអំណាចគ្រប់គ្រងប្រទេស យកឈាម និងទឹកភ្នែកប្រជាពលរដ្ឋខ្មែរមកលាបលើខ្លួននិងស្រែកថាខ្លួនគឺជាជនរងគ្រោះនៃការអនុវត្តច្បាប់។

ប្រកួតក្នុងការបោះឆ្នោត មិនដែលឈ្នះម្តងណាឡើយ ហើយប្រកាសថាខ្លួនឈ្នះឆ្នោតរហូត! ចាញ់ការបោះឆ្នោតរហូត ប៉ុន្តែសម រង្ស៊ី អួតខ្លួនរហូតថាជានាយករដ្ឋមន្ត្រីកម្ពុជា។ តាមពិតនេះគ្រាន់តែជាកលល្បិចអ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី និងគូកនប៉ុណ្ណោះដើម្បីញុះញង់ និងបង្កើតការតវ៉ាចុះតាមផ្លូវចរចាស្វែងរកអំណាច។ នេះក៏ជាចរិតពិតរបស់សម រង្ស៊ី ដែលតែងតែបូរបាច់អួតខ្លួនថាជាអ្នកស្រឡាញ់ជាតិ និងប្រជាជន ប៉ុន្តែទង្វើជាក់ស្តែងគឺខុសស្រឡះ!

សម រង្ស៊ី គ្រាន់តែជនបំផ្លាញជាតិដោយយកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមកបិទបាំងតែប៉ុណ្ណោះ ដោយមិនខ្វល់នឹងជាតិ និងប្រជាជនកម្ពុជាឡើយ! បើពិតជាខ្វល់មែន មិនមែនរាល់ ទង្វើដែលសម រង្ស៊ី តែងតែធ្វើសុទ្ធតែជាសកម្មភាពបំផ្លាញជាតិ និងបំផ្លាញប្រជាជនទេ។

ប្រសិនបើសម រង្ស៊ី និងគូកនជាអ្នកក្រឡាញ់ជាតិពិតប្រាកដ មិនមែនទៅឃុបឃិតជាមួយបរទេស មួយចំនួនដើម្បីបំផ្លាញខ្មែរតាមរយៈផែនការបដិវត្តន៍ពណ៌ឡើយ ហើយមិនទៅអង្វរបរទេសឱ្យបំផ្លាញឆ្នាំង ពលរដ្ឋខ្មែរនោះទេ។ សម រង្ស៊ីបានចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីជួលក្រុមហ៊ុនមួយនៅអាមេរិក ដើម្បីធ្វើយុទ្ធនាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងតម្លៃទឹកប្រាក់២៥ម៉ឺនដុល្លារអាមេរិក ប៉ុន្តែសម រង្ស៊ី រួមនឹងសកម្មជនរបស់ខ្លួនដែលងប់ងុលនឹងសុបិន្តអំណាចមួយចំនួនមិនដែលចំណាយថវិកាមួយសេនណា ដើម្បីកសាងសមិទ្ធផលដើម្បីជាផលប្រយោជន៍ជាតិខ្មែរឡើយ។

សម រង្ស៊ី មិនបានជួយសម្រាលទុក្ខរាស្ត្រ ប៉ុន្តែបែរជានាំមកនូវការភ័យខ្លាច ការបង្កចលាចលសង្គមតាមរយៈសម្តីញុះញង់សព្វបែបយ៉ាងរបស់ខ្លួន។ សម រង្ស៊ី មិនដែលជួយរាស្ត្រ ប៉ុន្តែបានកេញប្រវ័ញ្ចថវិកាបរិច្ចាគបន្តិចបន្តួច របស់ពលរដ្ឋចូលមូលនិធិព្រះអាទិត្យ ប៉ុន្តែឥឡូវ ថវិកាជិតមួយលានដុល្លារក្នុងមូលនិធិសម្រាប់ការបង្កើតស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ មិនដឹងជាទៅដល់ទីណា ឬមួយក៏ក្សិណក្ស័យ ទៅតាមខ្មោចបក្សសង្គ្រោះជាតិទៅហើយ!?

ចរិតពិត នៃការបំផ្លាញកម្ពុជារបស់ពួកគេក៏កំពុងតែលេចត្រដែតឡើងខ្លាំងផងដែរ នៅពេលដែល សម រង្ស៊ី និងបក្សពួកបានអំពាវនាវពលរដ្ឋមិនឱ្យទៅបោះឆ្នោត ដែលស្ថិតនៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រ រំខាន បង្ខូច និងបំផ្លាញការបោះឆ្នោត បន្ថែមលើការចំណាយប្រាក់ជួលបរទេសដើម្បីធ្វើយុទ្ធនាការបំផ្លាញ កម្ពុជាពីខាងក្រៅ។ ប៉ុន្តែយុទ្ធសាស្ត្រនយោបាយបំផ្លាញជាតិរបស់ សម រង្ស៊ី និងគូកនបាន និងកំពុងតែជួបនឹងបរាជ័យដ៏ធ្ងន់ធ្ងរនៅពេល ដែលអន្តរជាតិនៅតែបន្តផ្តល់ការគាំទ្រលើដំណើរការបោះឆ្នោត ប្រជាពលរដ្ឋខ្មែរច្រើនលើសលុបដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍបានប្តេជ្ញាថានឹងទៅចូលរួមបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។

កាន់តែបរាជ័យជាងនេះ អ្វីដែល សម រង្ស៊ី និងក្រុម កឹម សុខា ដើរបរិហារថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្លាប់ពេលគ្មានគណបក្សសង្គ្រោះជាតិ បន្ទរដោយជនបរទេសមួយចំនួនដែលមាននិន្នាការរកបក្សប្រឆាំង ក្បត់វិជ្ជាជីវៈរបស់ខ្លួននោះ គឺមិនពិតដូចអ្វីដែលជាការឃោស នាបោកប្រាស់របស់ក្រុមជនទុច្ចរិត ដែលមិនចង់ឱ្យកម្ពុជារីកចម្រើនក្នុងសុខសន្តិភាពឡើយ។ លទ្ធិប្រជាធិ បតេយ្យ សេរី ពហុបក្សនៅកម្ពុជាដែលបានកើតតាំងពីឆ្នាំ ១៩៩៣ នៅតែមានសុខភាពល្អជានិច្ច និងរីកធំ ធាត់ជានិច្ចជាមួយការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយជាច្រើននៅក្នុងការបោះឆ្នោតនាពេល ខាងមុខ។

ដូច្នេះកាលដែល សម រង្ស៊ីខ្លួន ក្រុមកឹម សុខា និងគូនកន ខិតខំធ្វើយុទ្ធនាការបំផ្លាញខ្មែរនាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីចរិតពិតរបស់សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំងដែលមិនបានគិតពី សុខសន្តិភាព គិតពីក្តីកង្វល់ និងការចង់បានរបស់ប្រជាជនឡើយ ប៉ុន្តែពួកគេបានធ្វើនយោបាយបំផ្លាញជាតិសាសន៍ឯង និងធ្វើនយោបាយចង់ឡើងដឹកនាំប្រទេសតាមបែបមិនប្រជាធិបតេយ្យ ដែលជាទង្វើខុសច្បាប់ និងមិនអាចអត់ឱនឱ្យបានឡើយ។ សម រង្ស៊ី និងគូកនធ្វើសកម្មភាពកាន់តែខ្លាំងក្នុងការបំផ្លាញជាតិ ពួកគេនឹងបរាជ័យកាន់តែធំ និងកាន់តែវ័ណ្ឌកកាន់តែខ្លាំងជាមួយសំណាញ់ច្បាប់ ហើយទោះបីជាពួកគេខិតខំលាក់បាំងយ៉ាងណាក៏ដោយ ក៏មិនអាចលាក់ចរិតពិតបំផ្លាញជាតិរបស់ពួកគេបានឡើយ៕

ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៨

Facebook Comments

5 COMMENTS

  1. I simply want to say I am all new to blogging and site-building and truly enjoyed your blog site. Likely I’m want to bookmark your blog . You really come with very good writings. With thanks for sharing your blog.

LEAVE A REPLY

Please enter your comment!
Please enter your name here