តើនរណានៅពីក្រោយខ្នងវង់់ល្បែងសុីសងជល់មាន់និងយូគីខុសច្បាប់ដ៍ធំនៅស្រុកជុំគីរី ខេត្តកំពត?

95918

ខេត្តកំពត៖ ពលរដ្ឋបានលើកជាសំនួរថាតើមានអ្វីនៅពីក្រោយខ្នងវង់់ល្បែងសុីសងជល់មាន់និងយូគីខុសច្បាប់ដ៍ធំមួយនៅស្រុកជុំគីរី ខេត្តកំពត? ហើយហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋាននគរបាលប៉ុស្តិ៍ នគរបាលស្រុក និងថ្នាក់ខេត្តមិនមានចំណាត់ការក្នុងការបង្ក្រាបបើម្ចាស់ទីតាំងបើកលេងយ៉ាងគគ្រឹកគគ្រេងបែបនេះឫមួយក៍អាជ្ញាធរមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ នគរបាលស្រុក និងថ្នាក់ខេត្តដឹងហើយធ្វើមិនដឹង?ឫក៍បានលាភសការៈពីអ្នកបើកវង់ល្បែងខុសច្បាប់ដ៍ធំនោះចែកគ្នាចាយទើបមិនបង្ក្រាប។

ទីតាំងល្បែងសុីសងខុសច្បាប់សង្វៀនជល់មាន់និងយូគីដ៏ធំមួួយកន្លែងកំពុងបើកលេងយ៉ាងរលូននិងគគ្រើកខេត្តកំពតដោយមិនរំខាងដល់ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននោះមានទីតាំងស្ថិតនៅក្នុងភូមិថ្ម ឃុំជម្ពូវន័ ស្រុកជុំគីរី ខេត្តកំពត ។

សេចក្តីរាយារណ៍ពីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានឲ្យដឹងថាសង្វៀនជល់មាន់ដ៏ធំនេះ ម្ចាស់បាន រត់ការនិងប្រហែលជា មានខ្នងបង្អែកធំហើយមើលទៅទើបហ៊ានបើកលេងយ៉ាង សង្ហាដូច្នេះ ដោយមិនមានសមត្ថកិច្ចឬអាជ្ញាធរ ណាមួយហ៊ានអឺតមកក្បែឡើយ ។ សូម្បីតែលោក អធិការ នគរបាល ស្រុកជុំគីរី ដែលទើបតែឡើងកាន់តំណែងថ្មី ក៏ សំងំ ស្ងាត់ឈឹង មិនចេញស្ដីដែរ សង្ស័យតែត្រូវថ្នាំ សណ្ដំរបស់ម្ចាស់សង្វៀនទេដឹង ។

សូមបញ្ជាក់ថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ធ្លាប់ដាក់បទបញ្ជាយ៉ាងម៉ើងម៉ាត់ ឲ្យកងកម្លាំងមន្ត្រីមានសមត្ថកិច្ច ក្រោមឱវ៉ាត់ត្រូវតែបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់៕