ទីបំផុត! ធន មករា ក្លាយជាម្ចាស់ពាន TV5 Boxing Knock-Out Serie By K-Cement

9863

ភ្នំពេញ: អ្នកប្រដាល់ ធន មករាសមាគមប្រដាល់ក្រសួងការពារជាតិបានក្លាយជាម្ចាស់ពានដង្វាន់នៃព្រឹត្តិការណ៍នេះ បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះអ្នកប្រដាល់វ័យក្មេងជើងខ្លាំងដូចគ្នាលន បញ្ញាក្លិបមហិទ្ធិរិទៃធលោកតាដំបងដែកដោយពិន្ទុទាំងលំបាកនោះ ក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមពានរង្វាន់ដែលមានឈ្មោះថាTV5 Boxing Knock-Out Serie By K-Cement ទម្ងន់៥៧គីឡូក្រាម។

ជាអ្នកដែលមិនទាន់ស្គាល់ចាញ់ដូចគ្នានៅក្នុងព្រឹត្តិការណ៍នេះការប្រកួតពិតជាតឹងតែងមែន ។ ទាំងសងខាងសុទ្ធតែប្រើស្នៀតសម្លាប់ពិសេសដើម្បីក្លាយជាជើងឯកដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ ។ ស្ថានភាពនៅក្នុងការប្រកួតមករាមានប្រៀបបន្តិចបន្តួចប៉ុណ្ណោះ ។

បន្ទាប់ពីប្រកួតចប់ធន មករាបានទទួលជ័យជំនះដោយពិន្ទុហើយក្លាយជាម្ចាស់ពានរង្វាន់ដែលមានថវិកាអម៤.០០០ដុល្លារ ។ ចំពោះលនបញ្ញាបានចំណាត់ថ្នា់លេខ២ដែលមានពាន និងរង្វាន់អម២.០០០ដុល្លារ ។

ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធដណ្ដើមបានចំណាត់ថ្នាក់នេះបន្ទាប់បីប្រកួតឈ្នះសង គង់ក្លិបអេភូថងកីឡាដោយពិន្ទុ ។

គួរបញ្ជាក់ថាចំណាក់ថ្នាក់លេខ៣បានប្រាក់រង្វាន់៧៥០ដុល្លារ និង សង គង់ដែលបានចំណាត់ថ្នាក់លេខ ៤បានរង្វាន់អម៥០០ដុល្លារ ។