ជនសង្សយ័ដែលគេចខ្លួន៩ឆ្នាំត្រូវចាប់ខ្លួននៅពេលគ្រងស្បង់ជីវរជាសង្ឃ

6175

តាមបាងកកប៉ុស្តិ៍ផ្សាយនៅថ្ងៃនេះថា បុរសម្នាក់ឈ្មោះស៊ូមឃីត ប្លាងក្លាំងជាជនសង្សយ័ក្នុងការរកស៊ីរត់ពន្ធមនុស្សហើយដែលបានរត់គេចខ្លួនពីសំណាញ់ច្បាប់អស់រយៈពេល៩ ឆ្នាំហើយនោះត្រូវបានប៉ូលីសថៃចាប់ខ្លួនបានហើយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងវត្តមួយនៃខេត្ត នគររាជសីមាជាទីដែលជននេះបានបន្លំខ្លួនបួសជាសង្ឃ។

លោកស៊ូមឃីត មានវយ័៣៧ឆ្នាំ ត្រូវបានចាប់ខ្លួន សម្រាតស្បង់ចេញនិងវាយខ្នោះភ្លាមៗក្រោយពីប៉ូលីស បានអានដីការបង្គាប់របស់តុលាការឲ្យចាប់ខ្លួនគាត់ហើយនោះ​។ ដីការនេះតុលាការចេញ តាំងពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០០៩។ បុរសនេះរកស៊ីរត់ពន្ធមនុស្សពីមីយ៉ាន់ម៉ា មកក្នុងប្រទេសថៃហើយត្រូវប៉ូលីសចាប់ខ្លួននៅឆ្នាំ២០០៦ នៅពេលប៉ូលីសព្រំដែនឆែកឆេរឡានដឹកបន្លែរបស់គាត់ក៏ស្រាប់តែប្រទះឃើញមនុស្ស២៤នាក់ដែលគ្មានលិខិតឆ្លងដែន ឬក៏លិខិត សម្គាល់ខ្លួនអ្វីទាំងអស់។

ប៉ុន្តែក្នុងពេលនោះ លោកស៊ូមឃីតបានរត់រួច ប៉ូលីសក៏បានបើកការស៊ើបអង្កេតទៅលើករណីនេះទើបដឹងថា លោក ស៊ូមឃីតជាអ្នករក ស៊ីរត់ពន្ធមនុស្សដ៏សកម្មទើបសុំដីការតុលាការដើម្បីចាប់ខ្លួន។ ប៉ុន្តែ៩ឆ្នាំក្រោយមកទើបចាប់ខ្លួនគាត់បាន ហើយចាប់បាននៅក្នុងសម្លៀកបំពាក់ជាលោកសង្ឃទៅទៀត៕