ប្រធានាធិបតីបារាំង ៖ យើងត្រូវទុករុស្សីនៅក្នុងគ្រួសារអឺរ៉ុបរបស់យើង

472

បញ្ហាដែលចោទឡើងថា តើរុស្សីគួរតែស្ថិតនៅក្នុងទ្វីបអាស៊ី ឬទ្វីបអឺរ៉ុបបានកើតឡើងជាច្រើនសតវត្សរ៍មកហើយ ។ ប៉ុន្តែនៅក្នុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សីនាពេលនេះ លោកប្រធានាធិបតីបារាំង អេម៉ានូអែលម៉ាក្រុង បាននិយាយថា លោកអាចរកចម្លើយឃើញហើយ គឺរុស្សីត្រូវតែនៅក្នុងគ្រួសារអឺរ៉ុបជាមួយយើងទាំងអស់គ្នា។

ពេលនេះលោកម៉ាក្រុងកំពុងចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ច អន្តរជាតិក្នុងទីក្រុង Petersburg នៃប្រទេសរុស្សី ដោយមានការចូលរួមពីសំនាក់មេដឹកនាំជាន់ខ្ពស់ជប៉ុន លោកស៊ីនហ្សូ អាបេ ឧបនាយករដ្ឋមន្ត្រីចិន លោក វ៉ាង គីសាន និងប្រធាន IMFលោកស្រីគ្រី ស្ទីន ឡាហ្កាដ។ លោកម៉ាក្រុងបាននិយាយថា ៖រុស្សីគឺជាផ្នែកមួយនៃអឺរ៉ុប។

យើងបានធ្វើឲ្យមានកំហុសច្រើនណាស់ពីអតីតកាល ដូច្នេះវាដល់ពេលដែលយើងត្រូវកែប្រែកំហុសឆ្គងទាំងនោះវិញហើយ៕