ទស្សនៈកូនខ្មែរ៖ ខ្ញុំទៅបោះឆ្នោតដើម្បីខ្លួនខ្ញុំ គ្រួសារខ្ញុំ និងប្រទេសខ្ញុំ!

15
169

(ភ្នំពេញ)៖ ថ្ងៃបោះឆ្នោត ២៩ កក្កដា ឆ្នាំ ២០១៨ កាន់តែខិតចូលមកដល់។ រូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរជាច្រើនទៀតបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីចេញទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយមួយក្នុងចំណោម ២០ បក្សដែលចូលរួមប្រកួត។ គណបក្សច្រើនអាចជាការ លំបាកក្នុងការសម្រេចចិត្ត ប៉ុន្តែអ្វីដែលសំខាន់គឺយើងទាំងអស់គ្នាបានប្រើសិទ្ធិតាមបែបប្រជាធិបតេយ្យ ដើម្បីជ្រើសរើសមេដឹកនាំព្រោះជាសិទ្ធិដ៏សំខាន់ដែលយើងមិនគួររំលងឡើយ។

សម្រាប់ខ្ញុំ ក្នុងនាមជាពលរដ្ឋខ្មែរ ម្នាក់ ទៅបោះឆ្នោតជារឿងសំខាន់ពីព្រោះការបោះឆ្នោតគឺដើម្បីខ្លួនខ្ញុំ គ្រួសារខ្ញុំ និងប្រទេសរបស់ខ្ញុំ។ ដើម្បីខ្លួនខ្ញុំមានន័យថា ការបោះឆ្នោតនេះគឺខ្ញុំជ្រើសរើសយកគណបក្សណាដែលអាចធានាស្ថានភាពការងារ និងប្រាក់ចំណូលរបស់ខ្ញុំឲ្យមានលំនឹងឬអាចរីកចម្រើនទៅមុខថែមទៀត។ មកដល់ត្រឹមនេះ ខ្ញុំនឹកភ្នងភ្លាមដល់ថ្ងៃ ១៧ មេសា ១៩៧៥ ដែលអ្វីៗត្រូវក្រឡាប់ចាក់ទាំងស្រុង។ ការងារ និងប្រាក់ចំណូលរបស់ខ្ញុំត្រូវបាត់បង់។

រូបខ្ញុំត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដែលធ្លាប់ជាទ្រនំដ៏សុខសាន្ត។ គ្រួសារខ្ញុំដែលធ្លាប់តែជួបជុំស្រាប់តែត្រូវព្រាត់ប្រាស់គ្នា ឪពុកព្រាត់កូន ជីដូនព្រាត់ចៅ ប្តីព្រាត់ប្រពន្ធ។ ប្រទេសរបស់ខ្ញុំស្រាប់តែធ្លាក់ក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ សម្លាប់ជាតិឯងយ៉ាងសាហាវ….. ខ្ញុំពិតជាមិនចង់ឃើញស្ថានភាព បែបនេះកើតមានជាថ្មីទេ។ ដូច្នេះ សន្លឹកឆ្នោតមួយសន្លឹករបស់ខ្ញុំពិតជាមានអត្ថន័យធំធេងដើម្បីរក្សាស្ថានភាពដែលរូបខ្ញុំ គ្រួសារខ្ញុំ និងប្រទេសរបស់ខ្ញុំកំពុងមាន បច្ចុប្បន្ន ក៏ដូចជាជំរុញ ការរីកចម្រើនទៅមុខបន្ថែមទៀត។

ខ្ញុំក៏បានលឺការអំពាវនាវរបស់អ្នកនយោបាយមួយចំនួនថា កុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដាខាងមុខ។ ខ្ញុំដូចជាមិនយល់ទេ! នៅក្នុងសង្គមប្រជាធិបតេយ្យ ការបោះឆ្នោតគឺជាយន្តការសំខាន់ចាំបាច់តែមួយគត់ដើម្បីជ្រើសរើស មេដឹកនាំ ប៉ុន្តែ អ្នកនយោបាយ មួយចំនួននោះដែលអះអាងថា ជាអ្នកប្រជាធិបតេយ្យ បែរជាអំពាវនាវកុំឲ្យពលរដ្ឋអនុវត្តាមគោលការណ៍គ្រឹះនៃ លទ្ធិប្រជាធិបតេយ្យទៅវិញ។ បើយើងមិនទៅបោះឆ្នោត សួរថា តើយើងអាចជ្រើសរើស មេដឹកនាំយ៉ាងដូចម្តេច? ឬក៏ពួកគេចង់ប្រើរបៀបផ្លាស់ប្តូរប្រទេសក្រៅប្រព័ន្ធបោះឆ្នោតដូចកាលពីអតីតកាលទៀត? ប្រសិនបើដូច្នេះមែន គ្រោះថ្នាក់ធំដូចថ្ងៃ ១៧ មេសា ១៩៧៥ ដែលខ្ញុំបានលើកឡើងខាងដើមនឹងកើតមានឡើង ជាថ្មីជាក់ជាមិនខាន។

ម្យ៉ាងទៀត ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ មិនមែនជាការបោះឆ្នោតក្លែងក្លាយ ឬបោះឆ្នោតឯកបក្សដូចពាក្យឃោសនាអកុសលនោះឡើយ។ មានគណបក្សនយោបាយដល់ទៅ ២០ នឹងចូលរួមប្រកួតប្រជែងក្នុងនោះ ក៏មានគណបក្សមួយចំនួនកើត ចេញពីការបែកបាក់ផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិផងដែរ។ នេះមានន័យថា អវត្តមានគណបក្សសង្គ្រោះជាតិមិនមែនជាឧបសគ្គដល់ដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទេ។ ផ្ទុយទៅវិញ បាត់គណបក្សមួយ កើតគណបក្សថ្មី ១០ តើមានអ្វីមិនល្អ? ហេតុអ្វីបានជាអ្នកនយោបាយមួយក្តាប់តូច នោះនៅតែមានទស្សនៈចង្អៀតចង្អល់អាត្មានិយម ដោយចាត់ទុកខ្លួនឯងជាជើងឯងរហូត ដូច្នេះ? បើខ្លួនជាជើងឯកមែន ហេតុអ្វីធ្វើនយោបាយ ជាង ២០ ឆ្នាំ ចាញ់រហូតបែបនេះ? ទស្សនៈអាត្មានិយម តួឯកនិយមរហូត ដល់ថ្នាក់យកប្រជាធិបតេយ្យរបស់ប្រទេសទាំងមូលទៅធ្វើជាចំណាប់ខ្មាំងនយោបាយ ធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន គឺជាកំហុសឆ្គងធ្ងន់ធ្ងរណាស់ របស់អ្នកនយោបាយទាំងនោះ។ សម័យនេះទៅហើយ ពួកគេគួរចេះបើកចិត្ត បើកភ្នែក បើក បេះដូង ទទួលស្គាល់ការពិត ដោយមិនត្រូវបណ្តោយខ្លួនឲ្យស្ថិតក្នុងសភាពមោបាំង ជញ្ជាំងបិទ ងងឹតសូន្យឈឹងបែបនេះទេ? ទស្សនៈអាត្មានិយម តួឯកនិយម និងចង្អៀតចង្អល់និយមមិនទទួលស្គាល់ ការពិតបែបនេះ ហើយដែលជាកត្តាកំណត់នូវបរាជ័យក្នុងអាជីពនយោបាយរបស់ពួកគេ ហើយក៏ជាឧបសគ្គធំធេងដល់ការកសាងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍ និងការស្តារ កិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិ។
ក្រឡានយោបាយរបស់លោក សម រង្ស៊ី និងបក្សពួករបស់គាត់ សព្វថ្ងៃនេះគឺឈរលើទស្សនៈ «បើមិនបានអញ អ្នកណាក៏មិនបានដែរ» ពោលគឺ បើខ្លួនមិនឈ្នះឆ្នោតកាន់អំណាចទេ គឺត្រូវតែនិន្នា ឈ្នានិះ បំផ្លាញអ្នកដទៃមិនឲ្យបានសុខឡើយ។ ជាក់ស្តែង នៅពេលដែលពួកគេមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសារតែកំហុសក្បត់ជាតិ ហើយត្រូវតុលាការកំពូលរំលាយចោលនោះ លោក សម រង្ស៊ី ដែលរឹតរួតដោយទោសកំហុសជាប់ខ្លួនជាច្រើនករណីកំពុងព្យាយាមបំផ្លាញការបោះឆ្នោតដោយប្រើប្រាស់គ្រប់វិធី។ នៅលើឆាកអន្តរជាតិ ពួកគេបាន ដើរសំអុយពីប្រទេសរបស់ខ្លួនគ្រប់បែបយ៉ាងដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឲ្យគាំទ្រក្រុម របស់គេ។ នៅក្នុងប្រទេស លោក សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចបានបង្កវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យការបោះឆ្នោតជួបឧបសគ្គ រាប់ទាំងការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតទោះជាទង្វើរបស់ពួកគេផ្ទុយពីច្បាប់នឹងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យក៏ដោយ។ នេះគឺជានយោបាយដ៏គ្រោះថ្នាក់រកទីបំផុតគ្មានរបស់ សម រង្ស៊ី « Sam Rainsy Politics is bringing Misfortune to Cambodia» ។ ហើយនេះគឺពិតជាស្រមោលនៃ នយោបាយរបស់ពួកខ្មែរក្រហម សុទ្ធសាធ។ ប្រសិនបើពួកគេឈ្នះបានឡើងកាន់អំណាចវិញ ការសងសឹកដ៏អាក្រក់នឹងកើតមានពេញផ្ទៃប្រទេស។

លោក សម រង្ស៊ី និងក្រុមងុបងល់ផ្កាប់មុខតាមគាត់មួយចំនួនចាត់ទុកអ្នកមាន និង អ្នកកាន់អំណាចបច្ចុប្ប ព្រមទាំងអ្នកដែល មានទស្សនៈផ្ទុយពីខ្លួនថាជា សត្រូវដែលត្រូវកម្ចាត់ចោល។ តើនេះមិនមែនជានយោបាយរបស់ ប៉ុល ពត ទេឬ?

ដូច្នេះ យើងជាប្រជាពលរដ្ឋខ្មែរដែលមានបទពិសោធន៍គ្រប់គ្រាន់ និងមានការយល់ដឹងពីបញ្ហានយោបាយសមល្មម ឈប់ចាញ់បោកអ្នកនយោបាយអាត្មានិយម និងអញនិយម បែបនេះតទៅទៀតហើយ។ យើងទាំងអស់គ្នានាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ដើម្បីជ្រើសរើស មេដឹកនាំដែលយើងទុកចិត្តក្នុងការរក្សាស្ថិរភាពនៃការងារ ស្ថានភាពគ្រួសារ និងលំនឹងរបស់ប្រទេសជាតិ ឬជ្រើសរើសគណបក្សណាដែលមានគោលនយោបាយទន់ភ្លន់ មិនបង្កអរិភាព និងមិនបង្កគ្រោះថ្នាក់ ដល់ខ្លួនយើង គ្រួសារយើង និងប្រទេសជាតិយើង៕

ដោយ៖ សាស្ត្រាចារ្យ
វិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម

Facebook Comments

15 COMMENTS

  1. I and my buddies happened to be taking note of the best guidelines on your web site and then instantly I got a horrible feeling I never thanked you for those tips. All of the men are already certainly very interested to learn all of them and already have quite simply been using them. Thanks for turning out to be quite considerate and then for making a choice on this form of smart subjects millions of individuals are really desirous to be informed on. My personal sincere apologies for not expressing gratitude to sooner.

  2. I’m also commenting to let you understand of the remarkable discovery my cousin’s child undergone visiting your web site. She figured out such a lot of details, which include what it’s like to have an awesome helping nature to have other people completely gain knowledge of some complex matters. You undoubtedly exceeded readers’ expected results. Thanks for offering those precious, dependable, edifying and cool tips about your topic to Julie.

  3. My wife and i were very joyous that Edward managed to complete his research with the precious recommendations he obtained while using the web page. It is now and again perplexing to simply continually be giving away procedures that other folks could have been making money from. Therefore we know we’ve got the blog owner to appreciate for that. The specific illustrations you have made, the straightforward blog menu, the relationships your site assist to promote – it’s got everything fabulous, and it’s making our son and the family consider that the article is fun, which is certainly rather important. Thanks for the whole lot!

  4. I want to express thanks to you just for bailing me out of this particular instance. Just after searching throughout the online world and getting suggestions which were not helpful, I assumed my life was done. Living without the approaches to the issues you have solved by means of your entire short article is a serious case, and those that could have in a wrong way affected my entire career if I hadn’t encountered your web page. Your own natural talent and kindness in touching all the details was precious. I’m not sure what I would have done if I hadn’t discovered such a point like this. It’s possible to at this moment look ahead to my future. Thanks for your time so much for this impressive and sensible help. I will not be reluctant to propose your blog post to any person who needs recommendations on this issue.

  5. I’m just commenting to let you understand of the helpful experience my child experienced browsing the blog. She picked up several issues, with the inclusion of how it is like to possess a marvelous teaching nature to make a number of people effortlessly know just exactly specific multifaceted things. You actually did more than our expectations. I appreciate you for supplying the helpful, safe, revealing not to mention easy tips about your topic to Sandra.

  6. 9合1升級保護,提升全面防護!!! 相比之前四合一的疫苗只能預防四種hpv病毒,70的相關癌症。 九合一可以預防9種hpv病毒,可預防高達90以上的子宮頸癌、外陰癌、陰道癌和肛門癌及癌前病變等。 HPV9合1子宮頸癌疫苗 Gardasil 功效 100 預防高危致癌的 HPV 16、18、31、33、45、52 及 58 型號 (可減低 90 患子宮頸癌、、90-95 肛門癌、85-90 外陰癌、80-85 陰道癌及相關癌前病變的風險) 100 減低引致生殖器官濕疣 (俗稱「椰菜花」) 的 HPV 6、11 型的感染 (可減低超過 90 患生殖器官濕疣的風險) 男性方面,能減低患上肛門癌、生殖器官濕疣 (俗稱「椰菜花」) 及傳播 HPV 病毒的風險 注射位置紅腫及痛、輕微發燒和頭痛,至今未有嚴重副作用記錄

LEAVE A REPLY

Please enter your comment!
Please enter your name here