ខេត្តដែលដណ្តើមមេដាយក្នុងការប្រកួតកីឡាជាតិលើកទី២ សំរាប់ប្រកួតថ្ងៃដំបូង

15266

ភ្នំពេញ: សម្រាប់ការប្រកួតកីឡាជាតិលើកទី២នាឆ្នាំ២០១៨នេះ គ្រាន់តែចាប់ផ្ដើមប្រកួតថ្ងៃដំបូងភ្លាមខេត្តត្បូងឃ្មំរកបានមេដាយមាសមួយគ្រឿងភ្លាមដែរ ។សូមបញ្ជាក់ថានៅពេលនេះក្រសួងមហាផ្ទៃនៅតែមានចំនួនមេដាយលើសគេ គឺមេដាយមាស៣គ្រឿង ប្រាក់១គ្រឿង និង សំរិទ្ធ ១ គ្រឿង ។

រាជធានីភ្នំពេញបានមេដាយមាស ១ គ្រឿងប្រាក់២គ្រឿង និង សំរិទ្ធ២គ្រឿង ។ ខេត្តត្បូងឃ្មំបានមេដាយ មាស ១ គ្រឿង និងមេដាយប្រាក់២គ្រឿងខេត្តតាកែវមេដាយមាស ១ គ្រឿងខេត្តព្រៃវែងមេដាយប្រាក់ ១ គ្រឿងខេត្តកំពង់ចាមមេដាយសំរិទ្ធ ២គ្រឿង និងខេត្តកោះកុងមេដាយសំរិទ្ធ១ គ្រឿង ។