មន្ត្រីនគរបាលឈ្មោះ​ សុន​ ពិសាល​ ដែល​មានជំ​នាញខាងប្រដាល់​រាស្ត្រទន់ខ្សោយ​ ត្រូវបានឃាត់ខ្លួន​

6442

ប្រភព​ច្បាស់ការពីមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃបានអោយដឹងថា​ មន្ត្រីនគរបាលដែលប្រើហឹង្សាលើយុវជនម្នាក់អោយរងរបួសធ្ងន់កាលពីយប់ថ្ងៃទី​ ២៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅល្ងាចថ្ងៃទី​ ២៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ។​

មន្ត្រីនគរបាលរូបនោះមានឈ្មោះ​ សុន​ ពិសាល​ ឋានន្តរស័ក្តិ​ជាអ​នុសេនីយ៍ទៅ​ តួនាទី​ នាយរងផ្នែក​ នៅ​នាយកដ្ឋានព្រហ្ម​ទណ្ឌ​ បច្ចេកទេស​ វិទ្យាសាស្ត្រ​ ។​ ចំណែក​បក្សពួក្នាក់ទៀតបានរត់គេចខ្លួន​ ។​

ទង្វើរបស់មន្ត្រីនគរបាលពាលរូបនេះបង្ករអោយមហាជនរឹះគន់កក្រើក​ Facebook និងទាមទារអោយថ្នាក់ដឹកនាំនគរបាលជាតិ​ ចាត់វិធានការណ៍ច្បាប់​និងបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ​ ដើម្បីកុំអោយខូវឈ្មោះដល់មន្ត្រីល្អត្រឹមត្រូវទូទាំងប្រទេស​ ។