ក្លឹបជប៉ុន Vissel Kobe ជាក្លឹបថ្មីរបស់កីឡាករ Iniesta

23394

កីឡាករ  Andres Iniesta បាន​និយាយ​ថា គេ​បាន​ច្រាន​ចោល​សំណើ​ពី​ក្លឹប​ជា​ច្រើន ដោយ​សម្រេច​ចូលរួម​ជាមួយ Vissel Kobe ព្រោះ​ ក្លឹប​នេះ​ជឿជាក់​នឹង​មាន​ទំនុក​ចិត្ត​លើ​គេ។

កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​ផ្លាស់​មក​ក្លឹប​ក្នុង​លីគ​កំពូល​របស់​ជប៉ុន​មួយ​នេះ​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ ក្រោយ​ចំណាយ​ពេល​២២​ឆ្នាំ​ជាមួយ Barca។ បើ​ការ​ឲ្យ​ដឹង​ពី ESPN ជម្រើស​ជាតិ​អេស្ប៉ាញ​ដែល​មាន​ឈ្មោះ​ទៅ​រុស្សី​រូប​នេះ​ បាន​ចុះ​កុងត្រា​ជាមួយ Vissel Kobe ៣ឆ្នាំ​ រួម​ទាំង​ទទួល​បាន​ថ្លៃ​នឿយហត់​៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

Loading...