អ្នកប្រដាល់វៀតណាម ចង់មកសាកក្បាច់គុណជាមួយអ្នកប្រដាល់កម្ពុជា

444

ភ្នំពេញ:អ្នកប្រដាល់សេរីវៀតណាមដែលហ្វឹកហាត់នៅស្រុកថៃ នឹងមកប្រកួតជាមួយអ្នកប្រដាល់កម្ពុជាសែម ណាងក្លិបសាលវ័ន្ដកីឡាលើសង្វៀនគោជល់របស់CNC ។

អ្នកប្រដាល់វៀតណាមឈ្មោះTran Quoc Tuan គេមិនដឹងថាមានសមត្ថភាពប៉ុណ្ណានោះទេ ។ វើតណាមខ្លាំងខាងប្រដាល់សាកលតែយូរៗមានលេចមុខវ៉ៃក្បាច់គុនចម្រុះMMA(Mixed Martial Art)ម្ដងម្កាលដែរចំពោះការវ៉ៃសេរីបែបនេះពុំសូវដែលមាននោះទេ ។

Tran Quoc Tuan ទំនងជាមិនខ្សោយទេទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់សែម ណាងបែបនេះ។ទោះជាយ៉ាងណាក៏នៅក្នុងកំណត់ត្រាប្រកួតរបស់គេមិនអស្ចារ្យឡើយ ។គេធ្លាប់ប្រកួតចំនួន៣១ដង ឈ្នះ១៩ដង ចាញ់៨ដងស្មើពិន្ទុ ៤ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៥ដង ។

ចំពោះសែម ណាងគេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥១ដង ចាញ់៩ដង ស្មើពិន្ទុ១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង ។ការប្រកួតនេះ Tran Quoc Tuanទំនងជាទៅមិនរួចជាមួយសែម ណាងឡើយ ។