អង្គការសុខភាពពិភពលោកព្រមានអំពីការផ្ទុះឡើងកាន់តែខ្លាំងជម្ងឺអេបូឡានៅប្រទេសកុងហ្គោ

5076

តាមRT បានផ្សាយនៅថ្ងៃ២ខែឧសភានេះថា ការផ្ទុះឡើងនូវជម្ងឺអេបូឡាដ៏កាចសាហាវនៅក្នុងប្រទេសកុងហ្គោនាពេលនេះ វាប្រៀបបានដូចជា ស៊ុតដែលគេចាក់ទម្លុះនឹង កាំបិតអីចឹង ពោលគឺវាកើនឡើងលឿនពេក ហើយដែលគេគឺតថាជម្ងឺដែលសម្លាប់មនុស្សដ៏សាហាវនេះនឹងវាយលុកកាន់តែខ្លាំងនៅឯទីជមបទដាច់ស្រយាល។

មកដល់ ពេលនេះមានប្រជាជនកុងហ្គោ២៧នាក់ហើយត្រូវបានស្លាប់ដោយសារជម្ងឺអេបូឡា។ ប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានរ៉យទ័របានរាយការណ៌ថា មានអ្នកកើតជម្ងឺអេបូឡា២ នាក់បានលួចរត់ចេញពីមន្ទីរពេទ្យ មួយនៅឯទីក្រុងកំពង់ផែMbandaka ។ បន្ទាប់មកពួកគេបានចូលរួមពិធីសាសនាមួយដែលមានមនុស្សចូលរួមប្រមាណ​៥០នាក់ ហើយ ដែលបុគ្គលិកសុខាភិបាលមានក្តីព្រួយបារម្ភថាអ្នកទាំង២អាចយកជម្ងឺនេះទៅចម្លង ដល់មនុស្សទាំងនោះទៀតផង។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ក្រោយពិធីនេះបានបញ្ចប់ទៅមានមនុស្សម្នាក់បានស្លាប់ភ្លាមៗ​តែម្តង។នេះបើតាមសេចក្តីរាយការណ៍របស់ ដារព័ត៌មានរ៉យទរ័៕