សមត្ថកិច្ចចាប់សាច់សត្វព្រៃពីក្នុងផ្សារបាន់លុងយកមកដុតចោលឈ្ងុយពេញស្រុក

3194

ខេត្តរតនៈគីរី ៖ ពិតជាបង្ក្រាបមិនចេះអស់មែន ។ តាមរយៈអ្នកផ្តល់ព័ត៌មានរបស់វេបសាយ KNV ពី ខេត្តរតនៈគីរីបានឲ្យដឹងថា កាលពីថ្ងៃទី២៣ឧសភាកន្លងទៅនេះ សមត្ថកិច្ចរួមមានកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនៃរដ្ឋបាលព្រៃឈើខេត្តរួមទាំងកម្លាំងប៉េអឹមខេត្ត បាននាំគ្នាសម្រុកចូលទៅក្នុងផ្សាបាន់លុងទាំងព្រលឹមអុរ អត់មានឲ្យដំណឹងមុនសោះ សំដៅទៅកន្លែងលក់សាច់សត្វព្រៃ និងរឹបអូសយកសាច់ទាំងនោះមិនឲ្យសល់មួយខាំ ឡើយ។ អ្នកលក់ភ័យលោះព្រលឹងរត់ចែកផ្លូវគ្នាយកប្រាសអាយុតែរៀងខ្លួន។

សាច់សត្វព្រៃដែលសមត្ថកិច្ចបង្ក្រាបបាននោះរួមមានសាច់ឈ្លូសស្រស់៤៧គីឡូក្រាម សាច់ប្រើសនៅស្រស់ៗជិត១០០គីឡូក្រាម សាច់ជ្រូកព្រៃ៧គីឡូក្រាម ទន្សាយ៣ក្បាល ត្រកួតងាប់ចំនួន៤ក្បាល។ ក្រោយពេលប្រមូលមកទីស្នាក់ហើយ សមត្ថកិច្ចក៏សម្រេច ដុតសត្វទាំងនោះចោល ជះក្លិនឈ្ងុយពេញស្រុក ធ្វើឲ្យអ្នកមានចំណូលចិត្តបរិភោគ សាច់សត្វព្រៃស្រក់ទឹកមាត់គ្រប់គ្នា។យើងទាំងអស់គ្នាត្រូវតែឈប់បរិភោគសត្វព្រៃ។ ព្រានព្រៃក៏ត្រូវតែបញ្ឈបការបរបាញ់សត្វព្រៃ ពីព្រោះថាពួកវាកំពុងតែប្រឈមនឹងការ រលាយផុតពូជហើយ។

យើងទាំងអស់គ្នាត្រូវតែរួមគ្នា ស្រឡាញ់សត្វព្រៃ ការពារសត្វ ព្រៃរបស់យើងឲ្យបានស្ថិតស្ថេរគង់វង្សទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ផង៕