សម្តេចក្រឡាហោម ស ខេង ៖ យើងមានសុខសន្តិភាព ទើបយើងអាចធ្វើអ្វីៗបាន ពិសេសការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការកសាងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរឹងមាំ

17032

ត្បូងឃ្មុំ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ពីព្រោះសន្លឹកឆ្នោតមួយសន្លឹកគឺជំនួសឲ្យការ ប្រើប្រាស់កានុងកាំភ្លើង ដើម្បីជ្រើសរើសមេដឹកនាំប្រទេស ហើយក្នុងនោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អបំផុត។ ការលើកឡើងបែបនេះរបស់ សម្តេចក្រឡាហោម ស ខេង គឺបានធ្វើឡើងឳកាសអញ្ជើញ ជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានាក្នុងវត្តឬស្សីជួរ ស្ថិតក្នុងភូមិឬស្សីជួរ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើក ឡើងថា ប្រទេសកម្ពុជាប្រកាន់យករបបរាជនិយមអាស្រ័យ រដ្ឋធម្មនុញ្ញ សេរីពហុបក្ស ពោលគឺរាជរដ្ឋាភិបាលកើតចេញ ពីការបោះឆ្នោត ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់ បែបយ៉ាងតែស្ថិតក្នុងក្របខណ្ឌច្បាប់ មិនត្រូវប៉ះពាល់សិទ្ធិអ្នក ដ៏ទៃ និងផលប្រយោជន៍ជាតិ។ ប្រទេសកម្ពុជាសព្វថ្ងៃមាន សុខសន្តិភាពហើយ ខណៈការអភិវឌ្ឍន៍ក៏កំពុងបោះជំហាន ទៅមុខយ៉ាងលឿនបន្ទាប់ពីសង្គ្រាម និងរបបប្រល័យពូជ សាសមក។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា គណបក្សប្រជាជនកាន់អំណាចជិត៤០ ឆ្នាំមកនេះមិន មែនគ្មានកំហុសនោះទេ តែកំហុសតិចតួចទាំងនោះត្រូវបានកែ ដើម្បីផលប្រយោជប្រជាជន និងប្រទេសជាតិទាំងមូល ។ ហើយការកាន់កាប់នេះ ក៏មិនបានមកពីការគម្រាមកំហែង ឬប្រើចុងការនុងកាំភ្លើងនោះទេគឺបានមកពីការគាំទ្រ និងការ ផ្តល់សេចក្តីទុកចិត្តពីប្រជាជនតាមរយៈការបោះឆ្នោត។ ឆ្នាំនេះ ជាឆ្នាំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលមកដល់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ខណៈសន្លឹកឆ្នោតមួយសន្លឹក របស់បងប្អូនប្រជាជនគឺជំនួសឲ្យការកាន់កាំភ្លើងទៅច្បាំងគ្នា ដើម្បីឲ្យបក្សឬក្រុមណាមួយទៅកាន់អំណាច ។ ដូច្នេះវាមាន សារៈសំខាន់ សម្រាប់ប្រទេសជាតិយើងដូចនេះនៅថ្ងៃទី២៩ ខែកក្កដាខាងមុខសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
សម្តេចក្រឡាហោមមានប្រសាសបន្តថា អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ត្រូវបង្ករភាពងាយស្រួល ដល់គណបក្សនយោ បាយទាំងអស់បានធ្វើសកម្មភាព ដោយសេរីស្របតាមច្បាប់ ពោលគឺត្រូវ ជួយការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ នៅក្នុងពេលឃោសនា បោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតដល់ពេលបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីបង្ហាញមតិសា ធារណៈជាតិ អន្តរជាតិ ថាកម្ពុជាបោះឆ្នោតដោយមានការ ប្រគួតប្រជែងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុ បក្ស ពិសេសបង្ហាញថាប្រជាជនកម្ពុជាមានភាពចាស់ទំុខាង នយោបាយ ។

Loading...

Loading...