ប្រធានបទសម្រាប់ការប្រកួតកីឡាជាតិលើកទី២ “កីឡានាំមកនូវសន្តិភាព និងការអភិឌ្ឍន៍”

1673

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកដើម្បីរៀបចំការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ក្រោមប្រធានបទ “កីឡានាំមកនូវសន្តិភាព និងការអភិឌ្ឍ” ។

ពិធីបើកជាផ្លូវការដែលប្រព្រឹត្តថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨ដោយមានពិធីព្រះរាជទានភ្លើងគប់ដ៏ខ្ពស់ខ្ពស់បំផុតពីព្រះករុណាព្របាទសម្តេចព្រះបរមនាថនរោមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពីព្របរមរាជវំាំងដល់កីឡាករប្រដាល់គុនខ្មែរ គឺកីឡាករ ឃុន ឌីម៉ា ដែលជាម្ចាស់មេដាយមាស SEA GEAMS ២០១៧។

ការប្រកួតប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ដោយមានវិញ្ញាសា១៧៥ មានកីឡាករ-កីឡាការិនីមន្រ្តីដឹកនាំ និងគ្រូបង្វឹកចូលរូមចំនួន៤១៦៣នាក់លើប្រភេទកីឡាចំនួន២៧  មកពីរាជធានី-ខេត្តចំនួន២៥ និងក្រសួង៣គឺក្រសួងការពារជាតិ មហាផ្ទៃ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានឹងអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនេះ ។ រាជរដ្ឋភិបាលចំណាយថវិកា១៨៣លានរៀលសម្រាប់ជាប្រាក់រង្វាន់ដល់ជ័យលាភី គឺមេដាយមាសទទួល៨០ម៉ឺនរៀល មេដាយប្រាក់ទទួល៦០ម៉ឺនរៀល និងមេដាយសំរិទ្ធទទួល៤០ម៉ឺនរៀល សម្រាប់ប្រភេទកីឡាជាក្រុមយើងគុណតាមចំនួនកីឡាករ-កីឡាការិនីដែលក្រសួងបានកំណត់ជូន។

ចំពោះមេដាយសម្រាប់ជ័យលាភីទាំង២៧ប្រភេទកីឡាមានមេដាយមាស២៦៦គ្រឿងមេដាយប្រាក់២៦៦គ្រឿង សំមេដាយ៤០៧គ្រឿងដោយសារតែមេដាយសំរិទ្ធមានប្រភេទកីឡាខ្លះតម្រូវឲ្យមានមេដាយសំរិទ្ធស្ទួន៕