លោកPence ព្រមានគីម ជុងអ៊ុន កុំឲ្យលេងសើចជាមួយប្រធានាធិបតីអាមេរិច

3197

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍Fox អនុប្រធានាធិបតីសហរដ្ឋអាមេរិចលោកPence​ បានព្រមានប្រធានាធិបតីកូរ៉េខាងជើង លោក គីមជុងអ៊ុន ថាកុំឲ្យលេងសើចជាមួយលោកត្រាំឲ្យសោះ ពីព្រោះឥឡូវនេះកំហុសដ៏ធំមួយត្រូវបានលោក គីម បង្កើតឡើងមកហើយ។ គាត់ព្រមានទៀតថា វាអត់មានបញ្ហាអ្វីទេ ប្រសិនបើពេលនេះលោកប្រធានាធិបតីត្រាំ នឹងដើរចេញពីកិច្ចប្រជុំនៅថ្ងៃ១២មិថុនា ខាងមុខមែននោះ។

ការព្រមានរបស់លោកPence​​ បានធ្វើឡើងក្រោយពីកូរ៉េខាងជើងគម្រាមដកខ្លួន ចេញពីកិច្ចប្រជុំកំពូលជាមួយលោកត្រាំ ដោយសារទីប្រឹក្សារបស់លោកត្រាំឈ្មោះJohn Bolton បាននិយាយនិយាយថា ជោគវាសនារបស់លោកគីម ជុងអ៊ុន នឹងដូចលោកកាដាហ្វី នៃប្រទេសលីប៊ីអីចឹង ក្រោយពេលដែលអាវុធនុយក្លេអ៊ែរត្រូវបានរំលាយចោលអស់ហើយនោះ។

មេដឹកនាំកូរ៉េខាង ជើងក៏ខឹងសំបារយ៉ាងខ្លាំងផងដែរ ចំពោះអាមេរិចនិង កូរ៉េខាងត្បូងដែលនៅតែបន្តធ្វើសមយុទ្ធរួមគ្នា ដែលកូរ៉េខាងជើងចាត់ទុកថា នេះជាចេត្តនាបង្ករសង្គ្រាមជាមួយខ្លួន៕