សហរដ្ឋអាមេរិកបង្ហាញយន្តហោះគ្មានអ្នកបើកបរដឹកប្រេងប្រភេទ MQ-25 ‘Stingray’

450

ក្រុមហ៊ុនសន្តិសុខដែនអាកាស និងការពារជាតិ Lockheed Martin របស់សហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងជាសាធារណនូវយន្តហោះគ្មានអ្នកបើកបរដឹកប្រេងប្រភេទ MQ-25 ‘Stingray’ សម្រាប់កងទ័ពជើងទឹករបស់ខ្លួន។
ការរចនារបស់កម្មវិធី Lockheed Skunk Works នឹងធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និងក្រុមហ៊ុន General Atomics ដើម្បីកសាងយន្ដហោះគ្មានអ្នកបើកបរមួយ ដែលជាយន្តហោះចាក់ប្រេងលើអាកាសដោយហោះចេញពីនាវាផ្ទុកយន្តហោះ។

ដ្រូនដឹកប្រេងនេះ នឹងមានចំណុះប្រេងដល់ទៅ 14,000 ផោន ដើម្បីចាក់ប្រេងបំពេញឲ្យយន្តហោះផ្សេងទៀត ដែលស្ថិតនៅចម្ងាយ 926 គ.ម៉ ពីនាវា។ ដ្រូនដឹកប្រេងបែបនេះ នឹងអាចពង្រីកវិសាលភាពចម្ងាយប្រតិបត្តិការដល់យន្ដហោះចម្បាំង ដែលមានមូលដ្ឋាននៅលើនាវា ដូចជា F/A-18E / F Super Hornet និង F-35C Joint Strike Fighter។

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងផ្តល់កិច្ចសន្យាឲ្យសម្រាប់ MQ-25 នៅខែកញ្ញាឆ្នាំនេះ ជាមួយនឹងការប្រគល់ឲ្យ (delivery) លើកដំបូង ដែលនឹងមកដល់នៅដើមឆ្នាំ ឬពាក់កណ្តាលឆ្នាំ 2020។

MQ-25

ក្រុមហ៊ុនសន្តិសុខដែនអាកាស និងការពារជាតិ Lockheed Martin របស់សហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងជាសាធារណនូវយន្តហោះគ្មានអ្នកបើកបរដឹកប្រេងប្រភេទ MQ-25 'Stingray' សម្រាប់កងទ័ពជើងទឹករបស់ខ្លួន។ការរចនារបស់កម្មវិធី Lockheed Skunk Works នឹងធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និងក្រុមហ៊ុន General Atomics ដើម្បីកសាងយន្ដហោះគ្មានអ្នកបើកបរមួយ ដែលជាយន្តហោះចាក់ប្រេងលើអាកាសដោយហោះចេញពីនាវាផ្ទុកយន្តហោះ។ដ្រូនដឹកប្រេងនេះ នឹងមានចំណុះប្រេងដល់ទៅ 14,000 ផោន ដើម្បីចាក់ប្រេងបំពេញឲ្យយន្តហោះផ្សេងទៀត ដែលស្ថិតនៅចម្ងាយ 926 គ.ម៉ ពីនាវា។ ដ្រូនដឹកប្រេងបែបនេះ នឹងអាចពង្រីកវិសាលភាពចម្ងាយប្រតិបត្តិការដល់យន្ដហោះចម្បាំង ដែលមានមូលដ្ឋាននៅលើនាវា ដូចជា F/A-18E / F Super Hornet និង F-35C Joint Strike Fighter។កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងផ្តល់កិច្ចសន្យាឲ្យសម្រាប់ MQ-25 នៅខែកញ្ញាឆ្នាំនេះ ជាមួយនឹងការប្រគល់ឲ្យ (delivery) លើកដំបូង ដែលនឹងមកដល់នៅដើមឆ្នាំ ឬពាក់កណ្តាលឆ្នាំ 2020។

Gepostet von អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ am Freitag, 11. Mai 2018