ឃាត់បានរថយន្ត TUNDTRA ដែលដេញបុកប្អូនប្រុសនាយ ពាក់មី

7036

ភ្នំពេញ: សមកិច្ចបានឃាត់រថយន្ដម៉ាក TUNDRA ពណ៌​ស ពាក់​ស្លាក់​លេខ 2AP-0198 ដែល​សង្ស័យ​បើក​ដេញ​បុក​ម៉ូតូ​ប្អូនប្រុស តារា​កំប្លែង​នាយ ពេក មី បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ឃាត់​បាន​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា ២០១៨ ខណៈ​ដែល​ជនសង្ស័យ​ជាម​ន្ដ្រី​នគរបាល​ចរាចរណ៍ បាន​រត់គេច​ខ្លួន​បាត់ ។

រថយន្ដដែលកម្លាំងនគរបាលឃាត់បាននៅល្ងាចថ្ងៃ​ទី​២០ ខែឧសភា នៅ​ឯ​គេហដ្ឋាន​របស់​ជនសង្ស័យ ក្នុង​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ តែ​ម្ចាស់​រថយន្ដ​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​ ។

ជនល្មើសដែលបើករថយន្ដនោះមានឈ្មោះ វ៉ាល់ សុវណ្ណ​មក​រា ហៅ​គី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​លក់ដូរ ស្នាក់​នៅ​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​រស្សី​កែវ ។ គេគឺជា​មន្ដ្រី​នគរបាល​ចរាចរណ៍ ខណ្ឌឫស្សីកែវ ហើយ​បាន​ផ្លាស់​ទៅ​បម្រើ​ការងារ​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្ដែ​ពេល​នេះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​រក​ចាប់ខ្លួន ផង​ដែរ ។

រីឯ​ជន​រង​គ្រោះ​ឈ្មោះ សាលី​ម ហ្វា​វីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​នៅផ្ទះ ។

សូម​បញ្ជាក់​ថា តារា​កំប្លែង​នាយ ពែ​ក មី ស្នើ​ឲ្យ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ និង​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ក្រោយ​រថយន្ដ​មួយ​គ្រឿង បើក​ដេញ​បុក​ប្អូនប្រុស​របស់​លោក បើករថយន្ដ​គេចខ្លួន​បាត់​ស្រមោល តាំងពី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ រយៈពេល​៩​ថ្ងៃ កន្លង​មក នូវ​ពុំ​ទាន់​រក​ឃើញ​ជន​បង្ក និង​គ្មាន​ដំណោះស្រាយ​សោះ ៕