លទ្ធផលការប្រកួតប្រដាល់លើសង្វៀន TV5

109051

ភ្នំពេញ: អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងកម្ពុជាបានប្រកួតឈ្នះអ្នកប្រដាល់ថៃភេច សិលា(Phich Seila)ដោយពិន្ទុ លើសង្វៀនTV5 យប់ថ្ងៃទី១៩ឧសភា។ ក្នុងចំណោមចៅក្រមទាំង៥រូបមាន៤រូបផ្ដល់ពិន្ទុឲ្យខេម ចាន់ជាអ្នកឈ្នះ និង មួយរូបផ្ដល់ពិន្ទុឲ្យភេច សិលាជាអ្នកឈ្នះ

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់ជើងចាស់សួង សុវណ្ណថាសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ជើងថ្មីតាំង សីហាក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។

នៅក្នុងការប្រកួតចំនួន៥ទឹកនោះសីហាមានប្រៀបលើគូប្រកួតរបស់ស្ទើរតែ៥ទឹកពេញតែម្ដង ។ សុវណ្ណថាទោះបីពេលខ្លះគេវ៉ៃចេញបានល្អក៏ពិតមែនតែមិនសូវចំគោលដៅឡើយមិនតែប៉ុណ្ណោះបន្ទាប់ពីឆ្លងកាត់បាន៣ទឹកកម្លាំង របស់គេធ្លាក់ចុះតែម្ដង ។ ជាមួយគ្នានេះចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យតាំង សីហាឈ្នះសួង សុវណ្ណថាដោយពិន្ទុគ្រប់ៗគ្នា ។

អ្នកប្រដាល់ជើងចាស់ ថារិទ្ធីក្លិបអេភូថងកីឡាក៏ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ជើងថ្មីសយ សីរបស់ក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យដែរ ។រិទ្ធចាញ់ពិន្ទុសយ សីដាច់តែម្ដងគឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យសយ សីជាអ្នកឈ្នះគ្រប់ៗគ្នា ។

រិទ្ធីជាអ្នកប្រដាល់ដែលល្អជង្គង់ក៏ពិតមែនតែពេលជួបជាមួយសយ សីគេបែរជាបញ្ចេញជង្គង់មិនរួចទៅវិញ ។ពួកគេប្រកួតគ្នា៥ ទឹកពេញរិទ្ធចាញ់គូប្រកួតរបស់ខ្ឡួនដោយពិន្ទុប៉ុណ្ណោះ ។

ខ្លាចាស់កណ្ដាប់ដៃយក្សជឹម សារ៉ាត់របស់ក្លិបតាព្រហ្មមានច័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ពុទ្ធ ម៉ាណូយក្លិបពុទ្ធសេរីវង្សដោយពិន្ទុដាច់ដែរ។ ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យម៉ាណួតឈ្នះគ្រប់ៗគ្នា ។សារ៉ាត់ដែលជាអ្នកប្រដាល់ចូលចិត្តប្រើកម្លាំង និង មានអំណួតខាងកណ្ដាប់ដៃនោះបានត្រឹមតែវ៉ៃខ្យល់ និង ដកខ្លួនគេចចេញពីការវាយប្រហាររបស់គូប្រកួតប៉ុណ្ណោះ ។