សារមន្ទីរវាយនភណ្ឌបើកឱ្យទស្សនាដោយឥតគិតថ្លៃក្នុងថ្ងៃទិវាសារមន្ទីរអន្តរជាតិ

0
62

អាជ្ញាធរជាតិអប្សរា សហការជាមួយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិល ជី ស៊ី នឹងបង្កើតឱ្យមានការចូលទស្សនាដោយឥតគិតថ្លៃ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមអបអរទិវាសារមន្ទីរអន្តរជាតិ ១៨ ឧសភា។

កម្មវិធីអបអរសាទរ បើកទស្សនាដោយសេរីនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង៨កន្លះព្រឹកតទៅ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសារមន្ទីរអន្តរជាតិ និងក្រុមប្រឹក្សាសារមន្ទីរជាតិ។

សូមសាធារណជនទាំងអស់ មកចូលរួមទស្សនាការដាក់បង្ហាញនូវផលិតផលប្រពៃណីដ៏សម្បូរបែបនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ខាងត្បូងរង្វង់មូល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

គួររឭកថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌាជាមួយបណ្តាប្រទេសតំបន់ទន្លេមេគង្គរួមមានរដ្ឋាភិបាលកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here