សមត្ថកិច្ចបានបញ្ជូនខ្លួននារីស្រស់ស្អាត ​​ដែលបើករថយន្តបុក តារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ​ទៅតុលាការហើយ

0
362

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួននារីម្នាក់ដែលបើករថយន្តព្រុស បុករ៉ឺម៉កកង់បីឥណ្ឌា បណ្តាលឲ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

គួររំលឹកឡើងវិញបន្តិចផងដែរថា មានហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង​០១​ និងង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែងនឹងផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅមន្ទីរពេទ្យ បន្សល់ទុកកូនប្រុសអាយុ១៣ឆ្នាំម្នាក់គួរឲ្យអាណិតបំផុត។ ហើយនៅមុនពេលកើតហេតុគេឃើញនារីវ័យក្មេងពីរនាក់ បើករថយន្តព្រូស មួយគ្រឿងពណ៌ប្រផេះ បើកពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-9234 កំពុងឆ្លងផ្លូវ ចំពាក់កណ្ដាល ពេញទំហឹង បណ្ដាលឱ្យស្ត្រីជាភ្ញៀវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្ចាស់កង់បីរួមទាំងភ្ញៀវម្នាក់ទៀត រងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្នុងនោះផងដែរគេឃើញ ទេពកោសល្យផ្នែកចំរៀង តន្រ្តីរបស់ ចន្ទី បានធ្វើអោយមនុស្សនៅទូទាំងពិភពលោកមានការសប្បាយ ដោយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ជាទីដែលគាត់បានសំដែងជាច្រើនលើក ហើយគាត់បានបង្ហាញពីលក្ខណៈពិសេសដោយឡែកមួយនៃតន្រ្តីសម័យរបស់ខ្មែរ។ គាត់បានធ្វើជាដៃគូជាច្រើនដងជាមួយស្ថានទូតអាមេរិក។

សូមមើលការសំដែងក្នុងពេលថ្មីៗបំផុតនេះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧៕

Facebook Comments
Loading...