ឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទំងន់ទោស

0
226

នៅថ្ងៃពុធ១២កើត ខែចេត្រ ឆ្នាំរកា នពស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៨ ខែមិនា ឆ្នាំ ២០១៨ វេលាម៉ោង ១៩,០០ នាទី មានករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស (យកកាំបិតផ្គាក់កាប់បណ្តាលឲ្យក្បាល)នៅចំណុចផ្ទះលេខ២០៣១ ក្រុម៥ ភូមិខ.២ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនបង្កជនសង្ស័យឈ្មោះ សាន ថេត ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ នៅកន្លែងកើតហេតុ (ឃាត់ខ្លួន)ពុំមានសាធាតុញៀនទេ។ កាន់កាំបិតផ្គាក់កាប់មកលើជនរងគ្រោះឈ្មោះ ថេត សុធា ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុ ( រងរបួសរយៈក្បាល និងដងខ្លួន) បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។ សំភារះដកហូតមានៈកាំបិតផ្គាក់ចំនួន ០១ដើម ប្រវែង ០,៧៥ C.M ៕

ដំណើររឿងហេតុៈ មុនពេលកើតហេតុនៅថ្ងៃទី២៨~០៣~២០១៨ ជនរងគ្រោះបានទាត់ប្អូន ០១ ជើងនៅមុខជនបង្កដែលជាឪពុកឈ្មោះ សាន ថេត ភ្លាមៗពេលនោះជនបង្កឈ្មោះសាន ថេត ក៍ស្ទុះទាញកាំបិតផ្គាក់កាប់ឈ្មោះ ថេត សុធា ដែលជាកូនបណ្តាលឲ្យរងរបួសរយៈក្បាលតែម្តង ៕ករណីនោះកំលាំងខណ្ឌនិងប៉ុស្តិច្រាំងចំរេះ ២ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកកាន់អធិកាដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាម និតិវិធី ៕

Image may contain: 3 people, people standing

Facebook Comments