ជាងឈើ ជាងចម្លាក់ និងសិល្បៈករអន្តរជាតិជាង១០០ប្រទេសចូលរួមដាំដើមឈើនៅបរិវេណប្រាសាទប្រិយ៍

1
43

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ជាងឈើ ជាងចម្លាក់ សិល្បករ មកពីប្រមាណជា១០០ប្រទេស សរុបប្រមាណ៣០០នាក់នៅជុំវិញពិភពលោកបានមកជួបជុំគ្នា ចូលរួមដាំដើមក្រញូងចំនួន២០០ដើមជាមិត្តភាពនៅខាងកើត ឆៀងខាងជើងក្នុងបរិវេណប្រាសាទប្រិយ៍នៃតំបន់ឧទ្យានអង្គរ។

ពិធីនេះដឹកនាំដោយឯកឧត្តម ស៊ុ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីអបអរសាទរទិវាវប្បធម៌ឈើពិភពលោកឆ្នាំ២០១៨ ក្រោមប្រធានបទ ព្រៃឈើ និង ជីវិត ដែលធ្វើឡើងនៅខេត្តសៀមរាប។ នេះជាលើកទី៦នៃការប្រារព្ធពិធី ទិវាវប្បធម៌ឈើលើពិភពលោក ហើយជាលើកទី១របស់ប្រទេកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍អន្តរជាតិនេះ ជាទិវាដ៏មានអត្ថន័យសម្រាប់ការបណ្តុះគំនិតឱ្យពិភពលោកស្រលាញ់ព្រៃឈើ។ ម្យ៉ាងទៀតព្រៃឈើគឺមានសារៈសំខាន់ណាស់សម្រាប់ភាពគង់វង្សរបស់ប្រាសាទក្នុងតំបន់អង្គរ ព្រោះវាជារបាំងការពារខ្យល់យ៉ាងរឹងមាំ រក្សាសំណើមដល់ថ្មប្រាសាទមិនងាយធ្វើឱ្យថ្មរបេះឬសឹករិចរិល ទប់ទល់ការហូរច្រោះដី រក្សាទឹកក្រោមដីមិនឱ្យប្រាសាទស្រុត និងជាគម្របបៃតងលម្អជុំវិញប្រាសាទ ឱ្យមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់៕








1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here