តែម ម៉ឺន ៖ ហាមមិនមានការលួចនាំសិស្សទៅប្រកួតក្រៅប្រទេសដោយខុសច្បាប់

0
247

ភ្នំពេញ: លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រមុខប្រដាល់គុនខ្មែរ បានធ្វើការព្រមានធ្ងន់ៗចំពោះគ្រូប្រដាល់ ប្រធានក្លិបប្រដាល់ដែលចូលចិត្តលួចនាំសិស្សទៅប្រកួតក្រៅប្រទេសខុសច្បាប់ដោយមិនឲ្យសហព័ន្ធដឹង ។

សហព័ន្ធមិនហាមឃាត់ទេចំពោះការចេញទៅប្រកួតនៅក្រៅប្រទេសតែប្រទេសដែលអញ្ជើញនោះត្រូវមានលិខិតស្នាមអញ្ជើញត្រឹមត្រូវដែលក្នុងនោះមានបង្ហាញពីឈ្មោះនៃព្រឹត្តិការណ៍ប្រកួតទំហំនៃការប្រកួត ។

លិខិតនោះត្រូវឲ្យសហព័ន្ធដឹងមុនយ៉ាងតិចបំផុតបីសប្ដាហ៍ដើម្បីសហព័ន្ធរៀបចំការហ្វឹកហាត់ដល់កីឡាករដែលត្រូវចេញទៅនោះឲ្យបានត្រឹមត្រូវ ព្រមទាំងមានការបំប៉នពីសហព័ន្ធទៀតផង ។រាល់ការចេញទៅប្រកួតត្រូវមាន ការដឹងឮពីក្រសួងអប់រំយុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសស្ថានទូតកម្ពុជាប្រចាំនៅប្រទេសដែលត្រូវទៅប្រកួត ។

 

គួរបញ្ជាក់ថានៅក្នុងអង្គប្រជុំនោះគ្រូបង្វឹក៣រូបដែលទទួលការស្ដីបន្ទោសពីបញ្ហាលួចបញ្ជូនសិស្សតៅប្រកួតក្រៅប្រទេសមិនឲ្យសហព័ន្ធដឹងនោះមានលោកម៉ាង ម៉ន គ្រូក្លិបការិយាល័យទី៥កងទ័ពជើងគោក លោកម៉ាក់ សុខនក្លិបតាឡីដំរីមានរិទ្ធ និង លោកឡុង សាលវ័ន្ដក្លិបសាលវ័ន្ដកីឡា ។

Facebook Comments
Loading...