បញ្ជូនប្រុសស្រី ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

0
6

នៅយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង២១:០០នាទី កម្លាំងអាវុធហត្ថខណ្ឌមានជ័យបានចេញល្បាត ដូចសព្វដង ក៏ប្រទះឃើញ យុវវ័យប្រុសស្រីមួយក្រុមមានគ្នា០៥នាក់ នៅចំណុច ផ្លូវលំ ក្រុម២ ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសភាពគួរឲ្យសង្ស័យ សមត្ថកិច្ចអាវុធហត្ថ ក៏ធ្វើការឃាត់ខ្លួនដើម្បីសួរនាំ បានរកឃើញថា យុវវ័យមួយក្រុមនេះ គឺមានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន ដោយធ្វើការដកហូតថ្នាំញៀនជាប់ខ្លួន ចំនួន០២កញ្ចប់។

ជនសង្ស័យទាំង០៥នាក់នោះរួមមាន៖
១/ ឈ្មោះ យិន សុកភារក្ស ហៅរក្ស ភេទប្រុស អាយុ ២៥ឆ្នាំ , ២/ ឈ្មោះ បឿន ក្រេស ហៅក្រេស ភេទប្រុស អាយុ ២៣ឆ្នាំ , ៣/ ឈ្មោះ ហេង សំណាង ហៅទ្រី ,ហៅម៉ាប់ ភេទប្រុស អាយុ ២១ , ៤/ ឈ្មោះ ជូ សំអន ហៅទក ភេទប្រុស អាយុ ៣៩ឆ្នាំ , ៥/ ឈ្មោះ រីម ចាន់រី ហៅរី ភេទស្រី អាយុ ២០ឆ្នាំ

ក្រោយពេលសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន ជនសង្ស័យទាំង០៥នាក់ បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវឃើញថា ពួកគេធ្លាប់ប្រើប្រាស់គ្រឿងញៀន អស់រយៈពេលជាច្រើនខែរួចមកហើយ និងថែមទាំង ធ្លាប់បានធ្វើការជួញដូរ និងចែកចាយគ្រឿងញៀនបន្ត ទៅឲ្យបក្សពួកខ្លួនផ្សេងទៀតផងដែរ ទើបនៅរសៀលថ្ងៃទី២៧ ខែ០៣ ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការផ្តន្ទាទោសតាមច្បាប់។

Image may contain: 5 people, people standing and outdoor

LEAVE A REPLY

Please enter your comment!
Please enter your name here